ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

ស្រី​ក្រមុំ​ម្នាក់​ត្រូវ​ក្រុម​ឃាតក​ចាប់រំលោភ​បូក​ រួច​សម្លាប់​យ៉ាង​ព្រៃផ្សៃ​យក​សព​បោះ​ចូល​ក្នុង​ទឹកស្រះ​

​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៥​ម្សិលមិញ​ នៅ​ត្រង់​ចំណុច​ព្រៃ​ចម្ការ​កៅស៊ូ​ ក្នុងភូមិ​គ​ ឃុំ​ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​សង្វេគ​មួយ​បាន​កើតឡើង​ ដោយសារ​ស្រី​ក្រមុំ​ម្នាក់​ត្រូវ​បាន​ក្រុម​ឃាតក​ចាប់រំលោភ​បូក​ រួច​ច្របាច់ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ ដោយ​យក​សាកសព​បោះ​ចូល​ទៅ​ក្នុង​ទឹកស្រះ​ ។​

​មន្ត្រី​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាក្រែក​ បាន​ឲ្យ​ដឹង​ថា​ ស្រី​ក្រមុំ​រង​គ្រោះ​ក្នុង​ហេតុការណ៍​ចាប់រំលោភ​បូក​ និង​សម្លាប់​នោះ​ មានឈ្មោះ​ នី​ កញ្ញា​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ ។​ មុន​ពេល​កើតហេតុ​ នាង​បាន​ចាក​ចេញពីផ្ទះ​ដើរ​សំដៅ​ឆ្ពោះទៅ​ព្រៃ​ចម្ការ​កៅស៊ូ​ឋិត​នៅ​ខាងជើង​ភូមិ​ និង​ក្រោយមក​ ក៏​បាន​ជួប​ហេតុការណ៍​អកុសល​ត្រូវ​ជន​មិន​ស្គាល់​អត្ត​សញ្ញា​មាន​គ្នីគ្នា​ប្រមាណ​៣​នាក់​ ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ រួច​ហើយ​ច្របាច់ក​នារី​រង​គ្រោះ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​ និង​បន្ទាប់​មក​យក​សាកសព​នាង​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង​ទឹកស្រះ​មួយ​តែ​ម្តង​ ។​

​ក្រោយ​ពី​ការ​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​សាកសព​ដោយ​មន្ត្រី​ជំនាញ​រួច​មក​ បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​ នារី​រង​គ្រោះ​ពិតជា​ទទួល​រង​នូវ​ការ​ចាប់រំលោភ​ រូ​ច​ហើយ​ច្របាច់ក​សម្លាប់​ប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ស្រុក​ពញាក្រែក​បាន​និង​កំពុង​ស្រាវជ្រាវ​ស្វែងរក​ក្រុម​ឃាតក​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ នៅ​ក្នុង​សំណុំរឿង​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​ហើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.