ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

យួន​គឃ្លើន​បន្ត​សាងសង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជិត​តម្រុយ​បង្គោល​ព្រំដែន​លេខ​២៧៥​ ច្រក​ទ្វារ​ភ្នំ​ដិ​ន​ ខេត្តតាកែវ​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន​ ខេត្តតាកែវ​ បាន​ឲ្យ​ដឹង​ថា​ យួន​នៅ​តែ​គឃ្លើន​បន្ត​សាងសង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ខ្លួន​នៅ​ជិត​តម្រុយ​បង្គោល​ព្រំដែន​លេខ​២៧៥​ ឋិត​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​-​ទិន​បៀ​ន​ ដដែល​ ដោយ​បាន​ធ្វើ​សកម្មភាព​បញ្ជា​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ មក​ឈូស​ឆាយ​ និង​ចាក់​ដី​លុប​បំពេញ​ដើម្បី​សាងសង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ ទោះបី​ភាគី​យួន​ធ្លាប់​បាន​សន្យា​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ខេត្តតាកែវ​ថា​ នឹង​ផ្អាក​ការ​សាងសង់​កាលពីដើម​ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​រួច​ហើយ​ក៏​ដោយ​ ។​

​ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន​ គឺ​លោក​ កាន់​ រ៉ា​ បាន​ទទួលស្គាល់​ថា​ ភាគី​វៀតណាម​នៅ​តែ​បន្តសកម្មភាព​សាងសង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​យាមកាម​របស់​គេ​ដដែល​ ។​ ទោះ​យ៉ាងណា​ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ លោក​បាន​រាយការណ៍​ទៅ​សាលាខេត្ត​តាកែវ​រួច​ហើយ​ ដើម្បី​ខេត្ត​មាន​មូលដ្ឋាន​រាយការណ៍​បន្ត​ទៅ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​ ។​

​មន្ត្រី​សាលាខេត្ត​តាកែវ​មួយ​រូប​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​រវាង​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ និង​ប្រធាន​គណៈកម្មាធិការ​ខេត្ត​អាន​យ៉ាង​ នៅ​ខេត្ត​អាន​យ៉ាង​ ប្រទេស​វៀតណាម​ កាលពី​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នោះ​ គឺ​ភាគី​វៀតណាម​បាន​ទទួលយក​សំណូមពរ​របស់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ ឲ្យ​ផ្អាក​ការ​សាងសង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជា​បណ្តោះអាសន្ន​ រង់ចាំ​ដំណើរការ​បោះបង្គោល​ព្រំដែន​ផ្លូវការ​រួចរាល់​ និង​មានការ​ឯកភាព​ពី​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​សិន​ ។​ ប៉ុន្តែ​ជាក់ស្តែង​ ភាគី​វៀតណាម​បាន​ផ្អាក​ការ​សាងសង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ត្រឹម​ប្រមាណ​ជិត​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ ក៏​បន្តសកម្មភាព​សាងសង់​ឡើង​វិញ​ដដែល​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​ បាន​លើក​ឡើង​ថា​ រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី​នៅ​ជាប់​ព្រំដែន​ គឺ​ភាគី​វៀតណាម​តែង​ប្រើ​ឥទ្ធិពល​គ្របដណ្តប់​មក​លើ​ភាគី​កម្ពុជា​ ។​ ដូច្នេះ​ ជា​រឿយៗ​សំណូមពរ​របស់​ភាគី​កម្ពុជា​ត្រូវ​បាន​ភាគី​វៀតណាម​មិនសូវ​អើពើ​ឡើយ​ មាន​តែ​ធ្វើ​សកម្មភាព​គឃ្លើន​រំលោភ​បំពាន​បន្ថែម​ ៕​

Border-2Border-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.