ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

មេធាវី​ចំនួន​១០៣​នាក់​ បាន​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨(២០១៥-២០១៨)

​យោង​តាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​ នា​សម័យប្រជុំ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​លិខិតផ្លូវការ​មួយ​លេខ​១៨៤០/​គ​.​ម​/១៥​ ចុះ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៥​នេះ​ ជម្រាប​ជូន​សមាជិក​-​សមាជិកា​គណៈមេធាវី​ទាំងអស់​ ស្តី​ពី​ការ​ជូន​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ (២០១៥-២០១៨)​ ដែល​គ្រោង​នឹង​បោះ​ឆ្នោត​ជ្រើសតាំង​ក្នុង​មហាសន្និបាត​គណៈមេធាវី​នៅ​ខែតុលា​ ឆ្នាំ​២០១៥​ខាង​មុខ​នោះ​ គឺ​មាន​បេក្ខជន​ឈ្មោះ​ចំនួន​១០៣​នាក់​(​ក្នុង​នោះ​ស្ត្រី​ចំនួន​១៦​នាក់​)​ ។​

​មាត្រា​៩​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ "​គណៈមេធាវី​ត្រូវ​បាន​ដឹកនាំ​ដោយ​ប្រធាន​១​រូប​ និង​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា​គណៈមេធាវី​ ។​ ប្រធាន​គណៈមេធាវី​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​សម្រាប់​អាណត្តិ​២​ឆ្នាំ​ ។​ អាណត្តិ​នេះ​អាច​ត្រូវ​បាន​បន្ត​តែ​មួយ​អាណត្តិ​ទៀត​ដោយ​វិធី​បោះ​ឆ្នោត​ ។​ "​ និង​មាត្រា​១១​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ បាន​ចែង​ថា​ "​សមាជិក​នៃ​ក្រុមប្រឹក្សា​គណៈមេធាវី​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​សម្រាប់​អាណត្តិ​៣​ឆ្នាំ​ ។​ អាណត្តិ​នេះ​អាច​បន្ត​ម្តងទៀត​បាន​ ប៉ុន្តែ​មិន​អាច​បន្ត​ភ្ជាប់​ពី​ចប់​អាណត្តិ​ភ្លាម​នោះ​ទេ​ ។​ ផុត​រយៈពេល​៣​ឆ្នាំ​ ក្រោយ​ពី​ចប់​អាណត្តិ​ ទើប​អតីត​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាច​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ជ្រើសតាំង​ជា​ថ្មី​បាន​ ។​ ប្រធាន​គណៈមេធាវី​អាច​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​គណៈមេធាវី​បាន​ ក្រោយ​បាន​ចប់​អាណត្តិ​របស់​ខ្លួន​ដោយ​មិនបាច់​រង់ចាំ​ផុត​រយៈពេល​៣​ឆ្នាំ​ទេ​ ។​"​ ។​

​រីឯ​មាត្រា​១០​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ដដែល​ បាន​ចែង​កំណត់​ដែរ​ថា​ សមាជិក​នៃ​ក្រុមប្រឹក្សា​គណៈមេធាវី​ ត្រូវ​មាន​ចំនួន​២៧​នាក់​ ក្នុង​ករណី​គណៈមេធាវី​មាន​សមាជិក​ពី​៥០១​នាក់​ទៅ​១.០០០​នាក់​ និង​ត្រូវ​មាន​ចំនួន​៣៣​នាក់​ បើ​គណៈមេធាវី​មាន​សមាជិក​លើស​ពី​១.០០១​នាក់​ ។​

​ដោយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​មាន​សមាជិក​សរុប​អាច​មិន​លើស​ពី​១.០០១​នាក់​នោះ​ ដូច្នេះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨(២០១៥-២០១៨)​ ដែល​ត្រូវ​ជ្រើស​តាំងនៅ​ថ្ងៃ​ខាង​មុខ​ គឺ​មាន​ចំនួន​២៧​នាក់​ ស្មើនឹង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៧​ដែរ​ ។​

​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​ជា​សមាជិក​គណៈមេធាវី​អាណត្តិ​ទី​៨(២០១៥-២០១៨)​ ទាំង​ចំនួន​១០៣​នាក់​ មាន​ដូច​ខាងក្រោម​ ៖​

Sam-SokongLawyerLawyer3Lawyer1Lawyer2Lawyer4

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.