ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

រាជរដ្ឋាភិបាល​ចំណាយ​ថវិកាជាតិ​ជិត​៥០​ម៉ឺន​ដុល្លារ​ លើ​ការ​ទិញ​ឧបករណ៍​ការពារ​បាតុកម្ម​ចំនួន​៤​មុខ​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​សកម្មភាព​នៃ​ការ​ធ្វើ​កូដកម្ម​ជា​ហូរហែ​ ចាប់តាំងពី​ចុងឆ្នាំ​២០១៣​រហូត​ដល់​ដើមឆ្នាំ​២០១៤​កន្លង​ទៅ​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​បុរស​ខ្លាំង​ជា​ប្រមុខ​ ធ្លាប់​បាន​សម្រេច​បញ្ជា​ខ្ទង់ចំណាយ​ថវិកាជាតិ​ជិត​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ លើ​ការ​ទិញ​ឧបករណ៍​ការពារ​បាតុកម្ម​ចំនួន​៤​មុខ​ ដើម្បី​បំពាក់​ជូន​កម្លាំង​នគរបាល​ការពារ​បាតុកម្ម​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ។​

​មន្ត្រីជាន់ខ្ពស់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៤​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ចុះហត្ថលេខា​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​១.៩៤៧.៥០០.០០០​រៀល​ (​ប្រមាណ​៤៨៦.០០០​ដុល្លារ​អា​មេ​រិ​ក​)​ ពី​ជំពូក​០៩(​ចំណាយ​មិន​បាន​គ្រោងទុក​)​ នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ មក​ជំពូក​៦០(​ការ​ទិញ​)​របស់​ក្រសួងមហាផ្ទៃ​-​ផ្នែក​សន្តិសុខ​សាធារណៈ​ សម្រាប់​ទិញ​ឧបករណ៍​ការពារ​បាតុកម្ម​ចំនួន​៤​មុខ​ ដើម្បី​បំពាក់​ជូន​កម្លាំង​នគរបាល​ការពារ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ប្រភព​ដដែល​មិន​បាន​បញ្ជាក់​លំអិត​ថា​ ការ​ទិញ​ឧបករណ៍​ការពារ​បាតុកម្ម​ចំនួន​៤​មុខ​ ដោយ​ចំណាយ​ថវិកាជាតិ​រហូត​ដល់​ទៅ​ជិត​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ មាន​អ្វីខ្លះ​ឡើយ​ ៕​

Protes2 ProtesProtes3

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.