ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

ថៅកែ​ភោជនីយដ្ឋាន​មេគង្គ​និង​ Ivan​ KTV​ ប្រពន្ធ​អធិការ​ឆេះដុំ​ ជេរ​ប្រមាថ​និង​ខ្វាច​មុខមន្ត្រី​ប៉ូលិស​យាម​ប្រឡង​បាក់​ឌុ​ប​

​ខណៈ​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា​រៀបចំ​សណ្តាប់ធ្នាប់​ការ​ប្រឡង​បាក់​ឌុ​ប​ថ្ងៃ​ទី​១​ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​បាក់​ទូក​នា​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៥​នេះ​ មាន​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​ថៅកែ​ភោជនីយដ្ឋាន​មេគង្គ​ និង​ខារ៉ាអូខេ​ អាយ​វែ​ន​(Ivan​ KTV)​ និង​ត្រូវ​គេ​អះអាង​ថា​ ជា​ភរិយា​របស់​លោក​ យឹ​ម​ សា​រ៉ា​ន់​ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បើកបរ​រថយន្ត​ម៉ាក​ Ford​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE-0119​ មក​ចត​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវ​ជាប់​នឹង​របង​វិទ្យាល័យ​បាក់​ទូក​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ហើយ​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ធ្វើការ​ហាមឃាត់​ ពីព្រោះ​សិស្ស​ត្រូវ​ប្រឡង​បាក់​ឌុ​ប​ ស្រាប់តែ​ស្ត្រី​រូប​នោះ​មិន​ព្រម​បើករថយន្ត​ចេញ​ បែរជា​ឆេះដុំ​ធ្វើការ​ជេរ​ប្រមាថ​ ព្រមទាំង​ខ្វាច​លើ​ផ្ទៃមុខ​មន្ត្រី​ប៉ូលិស​ម្នាក់​ឈ្មោះ​ សេង​ ណាត់​ ជា​នាយ​រង​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ កំពុង​យាម​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​មណ្ឌល​ប្រឡង​ បណ្តាល​ឲ្យ​រង​របួសស្រាល​ ផ្អើល​ដល់​ប៉ូលិស​ខណ្ឌ​៧​មក​រា​ចេញ​អន្តរាគមន៍​ភ្លាមៗ​ ។​

​ទោះបី​អំពើ​របស់​ស្ត្រី​រូប​នេះ​មាន​ន័យ​ស្មើនឹង​ការ​ប្រមាថ​លើ​បុគ្គល​សមត្ថកិច្ច​កំពុង​បំពេញការងារ​ទាំង​ពាក់​ឯកសណ្ឋាន​ និង​ប៉ះពាល់​ដល់​កិត្យានុភាព​ស្ថាប័ន​នគរបាល​ជាតិ​ទាំងមូល​ក៏​ដោយ​ ក៏​សំណុំរឿង​នេះ​ត្រូវ​បាន​មេ​ប៉ូលិស​ថ្នាក់លើ​បង្គាប់បញ្ជា​ឲ្យ​បញ្ចប់​រឿងរ៉ាវ​តាម​រយៈ​ការ​សម្របសម្រួល​គ្នា​ គឺ​មិន​ទុក​ឱកាស​ឲ្យ​ប៉ូលិស​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង​តាម​នីតិវិធី​នៃ​ច្បាប់​ឡើយ​ ហើយ​បាន​ត្រឹម​ឲ្យ​ប៉ូលិស​រង​គ្រោះ​ឈឺ​ចុកចាប់​ក្នុង​ចិត្ត​ប៉ុណ្ណោះ​ ។​

​តាម​ការ​កត់សម្គាល់​នា​ពេល​កន្លង​មក​ ធ្លាប់​មាន​ករណី​កម្លាំង​សមត្ថកិច្ច​កំពុង​បំពេញការងារ​ត្រូវ​ទទួល​រង​ការ​ជេរ​ប្រមាថ​ និង​វាយតប់​ពី​សំណាក់​អ្នកមាន​លុយកាក់​ និង​អ្នកមាន​អំណាច​ ប៉ុន្តែ​មេ​ប៉ូលិស​ខាងលើ​តែង​ចេញ​មុខ​អន្តរាគមន៍​មិន​ឲ្យ​បុគ្គល​សមត្ថកិច្ច​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹងផ្តល់​ប្រឆាំង​នឹង​ជន​ប្រព្រឹត្ត​ល្មើស​ឡើយ​ គឺ​បាន​ត្រឹម​ឲ្យ​មានការ​សម្របសម្រួល​គ្នា​ បង់​ជា​លុយកាក់​បន្តិចបន្តួច​ដើម្បី​បញ្ចប់​រឿងរ៉ាវ​ដោយ​បន្សល់​ទុក​នូវ​ការ​ឈឺចាប់​ក្នុង​ចិត្ត​របស់​ជន​រង​គ្រោះ​ និង​ការ​អាប់ឱន​កិត្យានុភាព​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​ជាតិ​ ៕​

Police-case

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.