ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

ស្ទាវ​ទំនើង​ជា​កូនចិញ្ចឹម​ក្លាយជា​ឃាតក​កាប់​ អា​រក​ និង​កាត់​លិង្គ​សម្លាប់​ឪពុក​យ៉ាង​ព្រៃផ្សៃ​

​ព្រោះតែ​មាន​ជម្លោះ​ពាក្យ​សម្តី​បន្តិចបន្តួច​ យុវជន​ទំនើង​ម្នាក់​ជា​កូនចិញ្ចឹម​ បាន​សម្រេចចិត្ត​ទាំង​កំរោល​ សម្លាប់​ឪពុកចិញ្ចឹម​របស់​ខ្លួន​យ៉ាង​ព្រៃផ្សៃ​ ដោយ​កាប់​ជា​ច្រើន​ពូថៅ​ អា​រក​ និង​កាត់​លិង្គ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត​ ឋិត​នៅ​ចំណុច​ភូមិ​ទួល​សំរោង​ ឃុំ​ស្វាយដូនកែវ​ ស្រុក​បាកាន​ខ​ ខេត្តពោធិ៍សាត់​ កាលពី​វេលា​ម៉ោង​២៤​និង​១៥​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៥​នេះ​ ។​

​បុរស​ចំណាស់​រង​គ្រោះជា​ឪពុកចិញ្ចឹម​មានឈ្មោះ​ ហាក់​ ហ៊ាន​ អាយុ​៧៤​ឆ្នាំ​ និង​ស្ទាវ​ទំនើង​ជា​កូនចិញ្ចឹម​មានឈ្មោះ​ ត្រឹង​ បុរី​ អាយុ​២២​ឆ្នាំ​ ដោយ​អ្នក​ទាំង​ពីរ​រស់នៅ​មួយ​គ្នា​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​សាក្សី​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឮ​សូរ​ឪពុកចិញ្ចឹម​ និង​កូនចិញ្ចឹម​ទំនើង​បាន​ឈ្លោះប្រកែក​គ្នា​ដោយ​ពាក្យ​សម្តី​បន្តិចបន្តួច​ ស្រាប់តែ​កូនចិញ្ចឹម​ដ៏​សាហាវ​នោះ​ស្ទុះ​ទាញ​យក​ពូថៅ​កាប់​ទៅ​លើ​ក្បាល​ឪពុកចិញ្ចឹម​ អា​រក​ និង​កាត់​លិង្គ​ឪពុក​យ៉ាង​ព្រៃផ្សៃ​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ ក្នុង​ថ្លុកឈាម​តែ​ម្តង​ ។​ ក្រោយ​ពី​ធ្វើ​សកម្មភាព​សម្លាប់​ឪពុកចិញ្ចឹម​របស់​ខ្លួន​រួច​ហើយ​ កូនចិញ្ចឹម​ទំនើង​នោះ​ក៏​បាន​គេចខ្លួន​បាត់​ស្រមោល​ ។​

​បច្ចុប្បន្ន​ កងកម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​ជា​ឃាតក​ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

Criminal

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.