ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

ប្រឡង​បាក់​ឌុ​ប​ថ្ងៃ​ទី​១​មានការ​ឃាត់ខ្លួន​អ្នក​ប្រឡង​ជំនួស​១​ករណី​ និង​បេក្ខជន​បោះបង់​ការ​ប្រឡង​ពាក់កណ្តាល​ទី​១​ករណី​

​ព័ត៌មាន​បឋម​ស្តី​ពី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ឆ្នាំ​២០១៥​នេះ​ នៅ​ថ្ងៃ​ទី​១(​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៥)​មានការ​ឃាត់ខ្លួន​យុវជន​ម្នាក់​ដែល​បាន​ចូល​មក​ប្រឡង​ជំនួស​ឲ្យ​បងប្រុស​របស់​ខ្លួន​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​វត្ត​កោះ​ រាជធានី​ភ្នំពេញ​ ចំនួន​១​ករណី​ និង​មាន​បេក្ខជន​ម្នាក់​បាន​បោះបង់​ការ​ប្រឡង​ពាក់កណ្តាល​ទី​ នៅ​មណ្ឌល​ប្រឡង​សាលា​គរុកោសល្យ​ខេត្តព្រៃវែង​ ចំនួន​១​ករណី​ ។​

​យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ ចាត់ការ​បន្ត​ ដោយសារ​តែ​ចូល​ប្រឡង​ជំនួស​ឲ្យ​បេក្ខជន​ប្រឡង​ឈ្មោះ​ ខឹ​ម​ វី​រៈ​បុត្រ​ ត្រូវជា​បងប្រុស​របស់​ខ្លួន​ មាន​លេខ​តុ​១៨៥​ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​វត្ត​កោះ​ រាជធានី​ភ្នំពេញ​នោះ​ មានឈ្មោះ​ ផ​ន​ តុលា​ ជា​សិស្ស​ថ្នាក់​ទី​១១D​ នៃ​វិទ្យាល័យ​ ហ៊ុន​ សែន​ តា​គោក​ ខេត្តព្រៃវែង​ ។​

​រីឯ​បេក្ខជន​ប្រឡង​ដែល​បាន​បោះបង់​ការ​ប្រឡង​នៅ​ពាក់កណ្តាល​ទី​ ក្នុង​ម៉ោង​វិញ្ញាសា​ជីវវិទ្យា​នោះ​ មានឈ្មោះ​ អឿ​ន​ បញ្ញាណ​ ប្រឡង​ធ្វើ​នៅ​បន្ទប់​លេខ​១៤​ តុ​លេខ​៣៣០​នៅ​មណ្ឌល​ប្រឡង​សាលា​គរុកោសល្យ​ខេត្តព្រៃវែង​ ។​

​យោង​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គឺ​បេក្ខជន​ដែល​ឲ្យ​គេ​ចូល​ប្រឡង​ជំនួស​ខ្លួន​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ និង​មិន​អនុញ្ញាត​ឲ្យ​ប្រឡង​រយៈពេល​២​ឆ្នាំ​បន្តបន្ទាប់​គ្នា​ ៕​

Bacc-II-5Bacc-II-1

Filed in: Uncategorized

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.