ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

មិនមែន​ព្រុយយ៉ុង​ទេ​ តែ​ជា​សំណៅ​បាលី​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៥

​ប្រភព​ពី​អ្នក​សង្កេតការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ព្រមទាំង​មណ្ឌល​ប្រឡង​ផង​នោះ​ បាន​ឲ្យ​ដឹង​ថា​ មាន​សំណៅ​ឯកសារ​មួយ​សន្លឹក​តូច​ត្រូវ​ចាប់​បាន​ពី​បេក្ខជន​ប្រឡង​បាក់​ឌុ​បម្នាក់​ នា​រសៀល​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៥​នេះ​ ដែល​បេក្ខជន​ប្រឡង​ជា​សាមី​សំណៅ​ឯកសារ​អះអាង​ថា​ ជា​បាលី​សម្រាប់​យកជ័យ​ជម្នះ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់​ឌុ​ប​)​ ។​

​អ្នក​សង្កេតការណ៍​ប្រឡង​រូប​នោះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ វា​មិនមែន​ជា​សំណៅ​ឯកសារ​ព្រុយយ៉ុង​ទេ​ ប៉ុន្តែ​វា​អាច​ទំនងជា​ក្បួន​ និង​តំណម​អ្វីមួយ​ដែល​គ្រូមន្តអាគម​អូ​ម​អាម​បង្គាប់​ឲ្យ​បេក្ខជន​ប្រឡង​ប្រតិបត្តិ​តាម​ ដូច​ជា​ ពាក្យ​មាន​ខ្លឹមសារ​ថា​ ៖​ -​ចូល​ដល់​ក្នុង​ខ្លោងទ្វារ​ ងាក​ឡើង​លើ​ ហើយ​និយាយ​ថា​ ឈ្នះ​,​ -​ឡើង​កាំ​ទី​១(​ទំនងជា​កាំជណ្តើរ​)​ធម្មតា​ កាំ​ទី​២​ធម្មតា​ និង​កាំ​ទី​៣​ រលាស់ជើង​ស្តាំ​ ហើយ​ជើង​ឆ្វេង​តាម​ក្រោយ​ថា​ ឈ្នះ​,​ -​លេខ​តុ​ ៖​ យកដៃ​ស្តាំ​ក្តាប់​លេខ​តុ​ ហើយ​ចាំ​អង្គុយ​…​ជាដើម​ ។​ល​។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​មេត្តា​ស្វែង​យល់​អំពី​ខ្លឹមសារ​សំណៅ​ឯកសារ​របស់​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ ដែល​អ្នក​សង្កេតការណ៍​ចាប់​បាន​នោះ​តាម​ការ​គួរ​ផង​ចុះ​ ៕​

Bacc-II-Letter

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.