ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២២

បែកធ្លាយ​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ លក់​ដី​ឲ្យ​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​យាយ​ក្រពើ​ តែ​ទីបំផុត​អ្នកលក់​ស្លាប់​ និង​អ្នកទិញ​អស់​ដី​ និង​រត់ចោលស្រុក​

​ព័ស្តុតាង​ជា​ឯក​សារបាន​បង្ហាញ​ថា​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ថៅកែ​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ​ ធ្លាប់​បាន​លក់​ដីធ្លី​មួយ​កន្លែង​ទំហំ​ប្រមាណ​១០.៥៦៤​ម៉ែត្រក្រឡា​ ឋិត​នៅ​ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌឫស្សីកែវ​ (​បច្ចុប្បន្ន​ខណ្ឌ​សែន​សុខ​)​ រាជធានី​ភ្នំពេញ​ ឲ្យ​ទៅ​លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​យាយ​ក្រពើ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ ឡា​យី​ម៉ិច​ ហូល​ឌី​ង​ គ្រុប​ (Layimex​ Holdings​ Group)​ ដោយ​មានការ​បញ្ជាក់​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ច្បាស់លាស់​ ។​ ប៉ុន្តែ​ទីតាំង​ដីធ្លី​ទំហំ​ជាង​៣៤​ហិ​កតា​ ឋិត​នៅ​ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ដែល​លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ប្រមូល​ទិញ​ពី​អ្នក​ដទៃ​(​ក្នុង​នោះ​មាន​ដីធ្លី​ជាង​១​ហិ​កតា​របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ លក់​ឲ្យ​លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ផង​)​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ដកហូត​រឹបអូស​ទាំងអស់​ ដោយ​គ្មាន​សំណង​ ក្រោម​ការ​អះអាង​ថា​ ជាទី​តាំង​ដី​ឋិត​ក្នុង​ផ្ទៃដី​បឹង​ពោងពាយ​ខាងជើង​ ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ និង​ទីបំផុត​ ជា​អកុសល​ លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​យាយ​ក្រពើ​ ដែល​ជា​អ្នកទិញ​ដីធ្លី​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ ប៉ះពាល់​កម្មសិទ្ធិសាធារណៈ​ ហើយ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០១២​ រីឯ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ជា​អ្នកលក់​ដីធ្លី​ ក៏​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​

​បន្ទាប់​ពី​បាន​រឹបអូស​ដកហូត​ដីធ្លី​ពី​លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​យាយ​ក្រពើ​ ក្រោម​ការ​អះអាង​ថា​ ជា​ដីធ្លី​ឋិត​ក្នុង​ផ្ទៃដី​បឹង​ពោងពាយ​ខាងជើង​ ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ដូច​មាន​កំណត់​ក្នុង​ស្មារតី​អនុក្រឹត្យ​លេខ​ន​ស​១០១​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១២​ របស់​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​តុលាការ​ចោទប្រកាន់​ ព្រមទាំង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ធ្វើ​ឲ្យ​លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​យាយ​ក្រពើ​ បង្ខំចិត្ត​រត់ចោលស្រុក​រួច​មក​ រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​ប្រគល់​ផ្ទៃដី​បឹង​ពោងពាយ​ខាងជើង​ទំហំ​ជាង​១០០​ហិ​កតា​ ឲ្យ​ទៅ​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ អគ្គនាយក​ក្រុមហ៊ុន​ អិ​ល​ វ៉ា​យ​ ភី​ គ្រុប​ (​ L​ Y​ P​ Group​ )​ និង​ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ ទោះបី​លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​យាយ​ក្រពើ​ ស្វះស្វែង​ទាមទារ​រក​យុត្តិធម៌​យ៉ាងណា​ក៏​ដោយ​ ។​

​នៅ​ទីបំផុត​ ឯកសារ​លក់​-​ទិញ​ដីធ្លី​រវាង​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ និង​លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ក្លាយជា​អសារ​ឥត​ការ​ ត្រឹម​រាជរដ្ឋាភិបាល​សម័យ​ឯកឧត្តម​ កែប​ ជុតិមា​ ធ្វើ​ជា​អភិបាល​រាជធានី​ភ្នំពេញ​ ដកហូត​យក​ប្រគល់​ឲ្យ​ទៅ​ឯកឧត្តម​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ធ្វើការ​អភិវឌ្ឍន៍​យ៉ាង​រំភើយ​ ហើយ​លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​យាយ​ក្រពើ​ ដែល​ជា​អ្នកទិញ​ដី​ ទទួល​រង​ការ​បាត់បង់​ដីធ្លី​ និង​បង្ខំចិត្ត​រត់ចោលស្រុក​ទេស​គេច​ពី​ការ​ចាប់ខ្លួន​ កាលពី​ចុងឆ្នាំ​២០១២​ រីឯ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ជា​អ្នកលក់​ដី​ ត្រូវ​ឃាតក​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ដោយ​មិន​ទាន់​វែកមុខ​ឃាតក​គួរ​ឲ្យ​ជឿជាក់​បានឃើញ​នៅឡើយ​ ។​

​តើ​ប្រិ​យ​មិត្ត​អ្នក​អាន​យល់​ឃើញ​យ៉ាងណា​ដែរ​ នៅ​ក្នុង​សំណុំរឿង​បង្កប់​ដោយ​អំពើ​អយុត្តិធម៌​ និង​អំពើ​ព្រៃផ្សៃ​នេះ​ ?​ ៕​

Oeng-Mengchy

អត្ថបទគួរអាន៖

ក្រសួងមហាផ្ទៃទទួលស្គាល់ថា មានសកម្មភាពទន្ទ្រានចាប់យកដី និងការកាប់បំផ្លាញព្រៃឈើនៅលើកោះរ៉ុងhttps://www.dtn7.com/2015/08/21/13755.html/

Posted by DTN7.com on Friday, August 21, 2015

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.