ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២២

ម្ចាស់​រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​នគរបាល​នេះ​ហើយ​ ដែល​កំពូល​ទំនើង​ បំបាក់មុខ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​

​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​វិ​ថី​ព្រះ​សីហ​នុ​ មក​ដល់​ចំណុច​ភ្លើងស្តុប​គិរី​រម្យ​ និង​មជ្ឈដ្ឋាន​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បាន​នាំ​គ្នា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Land​ Cruiser​ 570​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​នគរបាល​ 2.2089​ ដែល​ម្ចាស់​ ឬ​អ្នកបើកបរ​បាន​បើក​យក​មក​ចត​បញ្ច្រាសទិស​ចរាចរណ៍​ ហើយ​ឋិត​នៅ​លើ​គំនូស​សញ្ញា​សម្រាប់​អ្នក​ថ្មើរជើង​យ៉ាង​ហ៊ឺហា​ទៀត​ផង​ កាលពី​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ដោយ​ប្រិ​យ​មិត្ត​ Facebook​ បាន​លើក​ឡើង​ថា​ ទំនងជា​ម្ចាស់​ ឬ​អ្នកបើកបរ​រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​នគរបាល​នោះ​អាង​អំណាច​បុណ្យស័ក្តិ​របស់​ខ្លួន​ ទើប​ថ្លើមធំ​ចត​រថយន្ត​របៀប​ទំនើង​បែប​នេះ​ ។​

​អនុលោម​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ និង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ត្រង់​មាត្រា​៥,​ មាត្រា​៦​ និង​មាត្រា​១២​ ព្រមទាំង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ លេខ​១៤៣៣​ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០០៥​ ស្តី​ពី​ការ​ប្រើប្រាស់​ស្លាក​លេខ​ថ្មី​សំគាល់​យានជំនិះ​ និង​ជលយាន​នគរបាល​ជាតិ​ និង​ការ​គ្រប់គ្រង​បញ្ជី​ប័ណ្ណ​សម្គាល់​យានជំនិះ​គ្រប់​ប្រភេទ​នោះ​ គឺ​ម្ចាស់​រថយន្ត​ ឬ​អ្នកបើកបរ​រថយន្ត​ទំនើប​ដែល​ពាក់​ស្លាក​លេខ​នគរបាល​ 2.2089​ បាន​ប្រព្រឹត្ត​ល្មើស​យ៉ាងតិច​ណាស់​ចំនួន​៤​ករណី​ ដូច​ខាងក្រោម​ ៖

១-​ឈប់​ ឬ​ចត​យានជំនិះ​បញ្ច្រាសទិស​ចរាចរណ៍​ (​រំលោភ​បំពាន​លើ​មាត្រា​២៣​ ចំណុច​ទី​២​ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​)​ ។​
២-​ឈប់​ ឬ​ចត​យានជំនិះ​នៅ​លើ​គំនូស​សញ្ញា​ចរាចរណ៍​សម្រាប់​អ្នក​ថ្មើរជើង​ (​រំលោភ​បំពាន​លើ​មាត្រា​២៣​ ចំណុច​ទី​៧​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​)​ ។​
៣-​រំលោភ​បំពាន​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ត្រង់​មាត្រា​៥,​ មាត្រា​៦​ និង​មាត្រា​១២​ ដែល​បាន​ចែង​ថា​ "​យានយន្ត​ដែល​ពាក់​ស្លាក​លេខ​នគរបាល​ ត្រូវ​គ្រប់គ្រង​ដោយ​ក្រសួងមហាផ្ទៃ​ សម្រាប់​ប្រើប្រាស់​ការងារ​សន្តិសុខ​ ឬ​សណ្តាប់ធ្នាប់​សង្គម​ ។​ ត្រូវ​លាប​ពណ៌​ពិសេស​ដែល​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ជញ្ជាំង​ទ្វារ​សងខាង​ ត្រូវ​មាន​រចនា​រូប​សញ្ញា​របស់​នគរបាល​ជាតិ​ និង​សរសេរ​អក្សរ​នគរបាល​ជាតិ​ជា​អក្សរ​ឡា​តាំង​ POLICE​ ដាក់​ក្រោម​អក្សរ​ខ្មែរ​ ឬ​នៅ​លើ​តួ​រថយន្ត​…"​ ។​
៤-​រំលោភ​បំពាន​លើ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១៤៣៣​ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០០៥​ ស្តី​ពី​ការ​ប្រើប្រាស់​ស្លាក​លេខ​ថ្មី​សំគាល់​យានជំនិះ​ និង​ជលយាន​នគរបាល​ជាតិ​ និង​ការ​គ្រប់គ្រង​បញ្ជី​ប័ណ្ណ​សំគាល់​យានជំនិះ​គ្រប់​ប្រភេទ​ ដែល​មាន​ន័យ​ស្មើនឹង​ការ​បំបាក់​មុខមាត់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឲ្យ​ទទួល​រង​នូវ​ភាព​អាម៉ាស់​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ក៏​ដូច​ជា​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ មេត្តា​បើក​ការ​ស្រាវជ្រាវ​ ស៊ើបអង្កេត​ និង​មាន​វិធានការ​ត្រួតពិនិត្យ​ទៅ​លើ​ម្ចាស់​រថយន្ត​ទំនើប​ដែល​ពាក់​ស្លាក​លេខ​នគរបាល​ 2.2089​ ចត​របៀប​ទំនើង​លើ​ដងផ្លូវ​សាធារណៈ​ បំបាក់​មុខមាត់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ នោះ​ផង​ តើ​ការ​ប្រើប្រាស់​ស្លាក​លេខ​ "​នគរបាល​"​ ត្រឹមត្រូវ​ដែរ​ឬទេ​ ឬ​គ្រាន់តែ​ជា​រថយន្ត​ឯកជន​ផ្ទាល់ខ្លួន​ ហើយ​ចំណាយ​លុយកាក់​ពាក់​ស្លាក​លេខ​ "​នគរបាល​"​ ដើម្បី​សម្ញែង​នូវ​អំណាច​ និង​គេចវេះ​ពី​ការ​បង់ពន្ធ​នាំ​ចូល​ និង​បង់ពន្ធ​ផ្លូវ​ ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​ចំណូល​រដ្ឋ​ ?​ ៕​

Car-police-1Car-police


 

Selfie ចុងសប្តាហ៍នៅជនបទ ក្រោមប្រធានបទ "បងគ្មានលុយទិញទូរស័ព្ទទំនើប ប៉ុន្តែម្យ៉ាងម្នាក់ទេអូន !"

Posted by DTN7.com on Friday, August 7, 2015

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.