ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

រូបភាព​ស្នេហ៍​ស្មោះ​ទាំង​ដៃ​ជាប់​ខ្នោះ​ក្នុង​បទល្មើស​គ្រឿងញៀន​ ក្លាយជា​ការ​ចាប់អារម្មណ៍​ទាំង​ហួសចិត្ត​

​យុវជន​ម្នាក់​អាយុ​១៨​ឆ្នាំ​ និង​យុវនារី​ម្នាក់​ទៀត​អាយុ​២២​ឆ្នាំ​ ដែល​ជា​គូស្នេហ៍​នឹង​គ្នា​ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចាប់​ឃាត់ខ្លួន​បាន​ កាលពី​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ រក្សា​ទុក​ ដឹក​ជញ្ជូន​ ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​មជ្ឈដ្ឋាន​នានា​ បូក​រួម​ទាំង​សមត្ថកិច្ច​ផង​ ធ្វើការ​ចាប់អារម្មណ៍​ទាំង​ហួសចិត្ត​នោះ​ គឺ​យុវជន​ និង​យុវនារី​ជា​គូស្នេហ៍​នេះ​បង្ហាញ​អំពី​កាយវិការ​ផ្អែមល្ហែម​នឹង​គ្នា​សឹង​បេះ​មិន​ដាច់​ ទាំង​ដៃ​កំពុង​ជាប់​ខ្នោះ​របស់​ប៉េ​អឹ​ម​ ។​

​គូស្នេហ៍​ដែល​ជាប់ចោទ​ពី​បទ​រក្សា​ទុក​ ដឹក​ជញ្ជូន​ ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និង​ត្រូវ​ចាប់ខ្លួន​ដោយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​នោះ​ មាន​តួអង្គ​ប្រុស​ឈ្មោះ​ អេ​ង​ រតនៈ​ អាយុ​១៨​ឆ្នាំ​ និង​តួអង្គ​ស្រី​ឈ្មោះ​ កន​ សា​រ៉ុ​ម​ អាយុ​២២​ឆ្នាំ​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បាន​ Comment​ និង​ដាក់​ជា​សំណួរ​ពាក់ព័ន្ធ​នឹង​រូបភាព​គូស្នេហ៍​ក្នុង​បទល្មើស​គ្រឿងញៀន​នេះ​ថា​ "​មិន​ថា​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ ក៏​នៅ​តែ​មិន​ព្រម​បែក​ ទោះបីជា​ត្រូវ​ជាប់​ខ្នោះ​ ក៏​នៅ​តែ​កាន់​ដៃ​គ្នា​មិន​លែង​ !​ តើ​នេះ​អាច​ហៅ​ថា​ ស្នេហ៍​ស្មោះ​បាន​ទេ​ ?​ "​ ៕​

DrougDroug-2 Droug-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.