ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

កំណាត់​ផ្លូវលំ​ក្រួស​ក្រហម​១​ខ្សែ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដែល​រង​ការ​ខូចខាត​ ត្រូវ​បាន​អាជ្ញាធរ​មើល​រំលង​

​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ពី​ផ្លូវជាតិ​លេខ​៤​ម្តុំ​ផ្សារ​អូរ​ចំណារ​ ឆ្ពោះទៅ​កាន់​តំបន់​កោះ​ខ្យង​ ឆ្លងកាត់​តាម​ឃុំ​បឹង​តា​ព្រហ្ម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ បាន​នាំ​គ្នា​រអ៊ូរ​រទាំ​ត្អូញត្អែរ​ថា​ សព្វថ្ងៃ​ពួក​គាត់​មានការ​លំបាក​ខ្លាំង​ណាស់​នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវលំ​នេះ​ម្តងៗ​ ពីព្រោះ​កំណាត់​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មាន​ប្រវែង​ប្រមាណ​៧​គីឡូម៉ែត្រ​នោះ​ បាន​ទទួល​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​ ដោយ​គ្មាន​អាជ្ញាធរ​ពាក់ព័ន្ធរ​វីរ​វល់​គិតគូរ​ធ្វើការ​ជួសជុល​ឡើយ​ ។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​មក​តាម​ផ្លូវលំ​នេះ​ម្តងៗ​ ជា​ពិសេស​ពេល​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ ត្រូវ​ចំណាយពេល​យ៉ាង​យូរ​ទម្រាំ​ដល់​គោលដៅ​ រួម​ទាំង​ប្រឈម​នឹង​ការ​រអិល​ដួល​ អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ទៀត​ផង​ ។​ នារី​មាន​ផ្ទៃពោះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ ពេល​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព​ ។​ រីឯ​សិស្សានុសិស្ស​ត្រូវ​ប្រឈម​នឹង​ការ​ទៅ​សាលារៀន​មិន​ទាន់​ពេលវេលា​ និង​សម្លៀក​បំពាក់​អាច​ប្រឡាក់ប្រឡូស​ទៅ​ដោយ​ភក់​ដីក្រហម​ ។​

​សូម​អាជ្ញាធរ​ពាក់ព័ន្ធ​ ជា​ពិសេស​ឯកឧត្តម​ ឧត្តមសេនីយ៍​ យន្ត​ មីន​ ដែល​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ​ទើប​ឡើង​កាន់​តំណែង​ថ្មី​ មេត្តា​មាន​វិធានការ​ជួយ​កែ​លំអ​ជួសជុល​ផ្លូវលំ​១​ខ្សែ​ប្រវែង​ជិត​១០​គីឡូម៉ែត្រ​ ឋិត​នៅ​ឃុំ​បឹង​តា​ព្រហ្ម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ នោះ​ផង​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ ៕​

Sihanou1 Sihanouk

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.