ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ឧត្តមសេនីយ៍​ សៀន​ សា​រ័​ត្ន​ បញ្ជាក់​ថា​ ការ​ចេញ​បង្កាន់ដៃ​ត្រួតពិនិត្យ​ជនបរទេស​មិន​ទាន់​អាច​កំណត់​ថា​ រស់នៅ​ស្របច្បាប់​ឬ​មិន​ស្របច្បាប់​ទេ​

​លោក​ឧត្តមសេនីយ៍​ សៀន​ សា​រ័​ត្ន​ ប្រធាន​ក្រុមការងារ​ចម្រុះ​ត្រួតពិនិត្យ​ជនបរទេស​នៅ​ខេត្តសៀមរាប​ បាន​ទូរស័ព្ទ​មក​កាន់​ការិយាល័យ​និពន្ធ​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៥​នេះ​ ដោយ​បាន​បញ្ជាក់​ថា​ ការ​ចេញ​បង្កាន់ដៃ​ត្រួតពិនិត្យ​ជនបរទេស​ មិនមែន​កំណត់​ថា​ ជនបរទេស​នោះ​រស់នៅ​លើ​ទឹកដី​កម្ពុជា​ស្របច្បាប់​ ឬ​មិន​ស្របច្បាប់​នោះ​ទេ​ គឺ​គ្រាន់​បញ្ជាក់​ថា​ ជា​ជនបរទេស​បាន​ត្រួតពិនិត្យ​រួច​ហើយៗ​សមត្ថកិច្ច​នឹង​បញ្ជូន​ឯកសារ​សុំ​ការ​សម្រេច​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ អំពី​ភាព​ស្របច្បាប់​ ឬ​មិន​ស្របច្បាប់​តាម​ក្រោយ​ ។​

​ការ​បំភ្លឺ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ត្រី​ប៉ូលិស​ សៀន​ សា​រ័​ត្ន​ នេះ​ គឺ​បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍​បាន​ចេញ​បង្កាន់ដៃ​ត្រួតពិនិត្យ​មួយ​លេខ​ 171002/193​ ចុះ​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៥​ ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​ ចាំង​ ធី​ហៀ​ង​ (Chang​ Thi​ Hieng)​ សញ្ជាតិ​វៀតណាម​ មាន​ទីលំនៅ​ភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ហើយ​ត្រូវ​បាន​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ ធ្វើការ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ដោយ​ដាក់​ចំណងជើង​ថា​ "​អាជ្ញាធរ​ចេញ​បង្កាន់ដៃ​ទទួលស្គាល់​ជនជាតិ​យួន​រស់នៅ​លើ​ទឹកដី​ខ្មែរ​"​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.