ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

អាជ្ញាធរ​ចេញ​បង្កាន់ដៃ​ទទួលស្គាល់​ជនជាតិ​យួន​រស់នៅ​លើ​ទឹកដី​ខ្មែរ​

​ក្រោយ​ពី​បាន​ឆ្លងកាត់​ការ​ធ្វើ​ស្ថិតិ​ជំរឿន​រួច​ហើយ​ អាជ្ញាធរ​ខ្មែរ​បាន​ចេញ​បង្កាន់ដៃ​ត្រួតពិនិត្យ​មួយ​ជូន​ជនជាតិ​បរទេស​ ជា​ពិសេស​ជនជាតិ​យួន​រស់នៅ​លើ​ទឹកដី​ខ្មែរ​ ក្នុង​ន័យ​បញ្ជាក់​ថា​ ជា​ជនជាតិ​យួន​បាន​ស្នាក់​រស់នៅ​ និង​រកស៊ី​នៅ​ស្រុក​ខ្មែរ​ស្របច្បាប់​ មិន​ប្រឈម​នឹង​ការ​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្រុក​យួន​វិញ​ឡើយ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ថា​ កាលពី​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​វរសេនីយ៍ឯក​ ចៅ​ ម៉ៅ​វី​រៈ​ ក្នុង​នាម​ជា​គណៈកម្មការ​ជំរឿន​ជនបរទេស​នៅ​ខេត្តសៀមរាប​ និង​លោក​ឧត្តមសេនីយ៍ត្រី​ សៀន​ សា​រ័​ត្ន​ ជា​ប្រធាន​ក្រុមការងារ​ចម្រុះ​ បាន​ចេញ​បង្កាន់ដៃ​លេខ​១៧១០០២/១៩៣​ ទទួលស្គាល់​ស្ត្រី​ឈ្មោះ​ ចាំង​ ធី​ហៀ​ង​ (Chang​ Thi​ Hieng)​ សញ្ជាតិ​វៀតណាម​ មាន​ទីលំនៅ​ភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ជា​ជនជាតិ​យួន​រស់នៅ​លើ​ទឹកដី​ខ្មែរ​ស្របច្បាប់​ ។​

Vietnam-People

​មន្ត្រី​នគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ជនជាតិ​យួន​ដែល​បាន​ធ្វើ​ជំរឿន​រួច​ហើយ​ នឹង​ទទួល​បាន​បង្កាន់ដៃ​ត្រួតពិនិត្យ​ទទួលស្គាល់​ថា​ រស់នៅ​លើ​ទឹកដី​ខ្មែរ​ស្របច្បាប់​នោះ​ គឺ​មិន​អាច​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​បាន​ទេ​ ពោល​បាន​ត្រឹម​រស់នៅ​ និង​រកស៊ី​ប្រកប​មុខរបរ​ផ្សេងៗ​ដោយ​បង់ពន្ធ​អាករ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ប៉ុណ្ណោះ​ ។​

MoI-letter

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ជនបរទេស​ ជា​ពិសេស​ជនជាតិ​យួន​ដែល​រស់នៅ​លើ​ទឹកដី​ខ្មែរ​ ហើយ​ធ្លាប់​មាន​ប័ណ្ណបោះឆ្នោត​តាំងពី​ឆ្នាំ​១៩៩៣​ជា​ហូរហែ​មក​ តាម​របៀបការ​ចេញ​ប័ណ្ណបោះឆ្នោត​បែប​ប្រឡាំប្រកូវ​នោះ​ គឺ​អាច​បាន​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​អស់​បាត់​ទៅ​ហើយ​ បើ​យោង​តាម​ចំណារ​ចុះ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០០២​ របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ (​អតីត​ឯកឧត្តម​ ស​ ខេ​ង​)​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នៅ​លើ​លិខិត​លេខ​១៥៦/០២​សណ​ ចុះ​ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០០២​ របស់​លោក​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ អតីត​ប្រធាន​នាយកដ្ឋាន​ជនបរទេស​ និង​ជាស​មាស​ជិ​ក​អចិន្ត្រៃយ៍​គណៈកម្មការ​យុទ្ធនាការ​ជំរឿន​ស្ថិតិ​ជនបរទេស​ ពាក់ព័ន្ធ​នឹង​សំណើសុំ​មតិ​សម្រេច​លើ​ការ​ស្រង់​ស្ថិតិ​ជនបរទេស​ដែល​មាន​ប័ណ្ណបោះឆ្នោត​ ដោយ​មាន​ខ្លឹមសារ​ថា​ "​បើ​មាន​ប័ណ្ណបោះឆ្នោត​ហើយ​ មាន​ន័យ​ថា​ ខ្មែរ​ ។​ ដូច្នេះ​ ពុំ​ចាំបាច់​ទេ​ ។​ "​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.