ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ពិតជា​គ្រូ​ខ្លាំង​ដែល​អាច​អាន​អក្សរ​របស់​សិស្ស​ម្នាក់​នេះ​បាន​ ?

​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បាន​នាំ​គ្នា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​អក្សរ​របស់​សិស្ស​ថ្នាក់​ក្រោម​វិទ្យាល័យ​ម្នាក់​ ក្នុង​ផែ្ន​ក​ភាសា​ខ្មែរ​ (​តែង​អំ​ណា​ន​)​ ក្រោម​ចំណងជើង​ថា​ "​ដើម​កំណើត​នៃ​បាយ​"​ (?)​ ដែល​ពិបាក​ក្នុង​ការ​អាន​បំផុត​ ប៉ុន្តែ​គ្រូ​បាន​ផ្តល់​ពិន្ទុ​ដល់​សិស្ស​រូប​នោះ​រហូត​ដល់​៨​ពិន្ទុ​ ។​

​អ្នកលេង​ Facebook​ ខ្លះ​បាន​សរសើរ​ទៅ​ដល់​គ្រូ​ដែល​អាច​អាន​អក្សរ​សិស្ស​របស់​ខ្លួន​ទៅ​រួច​ និង​ផ្តល់​ពិន្ទុ​ឲ្យ​ខ្ពស់​ថែម​ទៀត​ ខណៈ​អ្នកលេង​ Facebook​ ខ្លះ​ទៀត​បាន​ Comment​ ថា​ ការ​ផ្តល់​ពិន្ទុ​នោះ​ទំនងជា​ការ​លើកទឹកចិត្ត​សិស្ស​ពី​សំណាក់​គ្រូ​តែ​ប៉ុណ្ណោះ​ (Sic!)​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ភាគច្រើន​បាន​សំណូមពរ​ចំពោះ​លោកគ្រូ​ អ្នកគ្រូ​ រួម​ទាំង​ឪពុក​ ម្តាយ​ មាតាបិតា​សិស្ស​ មេត្តា​ជួយ​បង្ហាត់បង្ហាញ​ណែនាំ​ឲ្យ​សិស្ស​ ឬ​កូន​-​ចៅ​របស់​ខ្លួន​រៀន​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ឲ្យ​អ្នក​អាន​អាច​អាន​ និង​យល់​ខ្លឹម​សារបាន​ផង​ ។​

​ប្រសិនបើ​ ប្រិ​យ​មិត្ត​អ្នក​អាន​ជា​គ្រូបង្រៀន​ តើ​គួរ​ផ្តល់​ពិន្ទុ​ប៉ុន្មាន​ដល់​អត្ថបទ​ "​តែង​អំ​ណា​ន​"​ របស់​សិស្ស​ម្នាក់​នោះ​ ?​ ៕​

Lecture

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.