ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

បុរស​ទំនើង​ជា​កូនប្រសា​មេ​គុក​ខេត្តសៀមរាប ដែល​ជេរប្រមាថ និង​វាយ​ស្ត្រី​ជា​ប៉ូលិស​ចរាចរណ៍ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូនទៅ​តុលាការ​ហើយ​

​នៅវេលា​ព្រឹក​នា​ថ្ងៃ​សៅរ៍ ទី​០៨ ខែសីហា ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ចាប់​ឃាត់ខ្លួន​បុរស​ទំនើង​ឈ្មោះ លឹម ស្នេហ៍​គំនិត ហៅ​ធូ ជា​កូនប្រសា​លោក​ឧ​ត្ត​ម​អគ្គានុរក្ស ឆែម សាវុធ ប្រធាន​ពន្ធនាគារ​ខេត្តសៀមរាប និង​ជា​កូនបង្កើត​របស់​ថៅកែ​ចិញ្ចឹម​ក្រពើ​នៅ​ខេត្តសៀមរាប ដែល​ជេរប្រមាថ វាយដំ និង​គំរាម​សម្លាប់​ទៅលើ​ស្ត្រី​ជា​ប៉ូលិស​ចរាចរណ៍​ក្រុង​សៀមរាប​ម្នាក់​ឈ្មោះ ទូច មុំ ពេល​កំពុង​បំពេញការងារ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​កាលពី​រសៀល​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៥ ធ្វើ​ឲ្យ​ផ្អើល​ពេញ​ខេត្តសៀមរាប​នោះ បញ្ជូនទៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​ជា​សមត្ថកិច្ច​ហើយ​។​

​ព្រិន្ទបាលទោ ទូច មុំ ជា​ស្ត្រី​ប៉ូលិស​ចរាចរណ៍​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប ដែលជា​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​មកកាន់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៥ ដោយ​ប្តឹង​បុរស​ទំនើង​ឈ្មោះ លឹម ស្នេហ៍​គំនិត ពីបទ​ហិង្សា​ដោយ​ចេតនា និង​គំរាម​សម្លាប់​។​

​សូម​ប្រិយមិត្ត​អ្នកអាន​រង់ចាំ​តាមដាន​មើល​ចំណាត់ការ​របស់​សាលាដំបូង​ខេត្តសៀមរាប តើ​នឹង​ចាត់ការ​យ៉ាងណា​ទៅលើ​បុរស​ទំនើង​ឈ្មោះ លឹម ស្នេហ៍​គំនិត ដែលជា​កូនអ្នកមាន​លុយ និង​ជា​កូនប្រសា​របស់​អ្នកមានអំណាច​ជា​មេ​គុក​ខេត្តសៀមរាប​?៕​

Lim Snekumnit-fjpg

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.