ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

ក្រសួង​ ដ​ន​ស​ ប្រកាស​ថា​ ការ​តែងតាំង​លោក​ ប្រាក់​ ប៉ូ​លី​ ជា​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ជា​រឿង​ត្រឹមត្រូវ​

​ការ​តែងតាំង​លោក​ ប្រាក់​ ប៉ូ​លី​ អតីត​ជា​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​ (​ដ​ន​ស​ភ​)​ ក្រុង​ប៉ោយ​ប៉ែ​ត​ ឲ្យ​ឡើង​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​(​ដ​ន​សស​)​ខេត្តបន្ទាយមានជ័យ​ ជំនួស​លោក​ លី​ សារី​ អតីត​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្ត​ ដែល​មក​កាន់​តំណែង​ថ្មី​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​នោះ​ បាន​ធ្វើ​ឲ្យ​ក្រុម​មន្ត្រី​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​អ្នកខ្លះ​បាន​ចាប់អារម្មណ៍​ និង​ចោទ​ជា​សំណួរ​ថា​ តើ​អនុប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្ត​ចំនួន​៤-៥​នាក់​ មិន​ចេះ​ធ្វើការ​ឬ​ បានជា​មិន​ត្រូវ​បាន​ក្រសួង​ ដ​ន​ស​ តែងតាំង​ជា​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ហើយ​បែរជា​តែងតាំង​អតីត​ប្រធាន​ការិយាល័យ​ ដ​ន​ស​ភ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ឲ្យ​ឡើង​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ទៅ​វិញ​ ?

​ពាក់ព័ន្ធ​នឹង​ការ​តែងតាំង​លោក​ ប្រាក់​ ប៉ូ​លី​ អតីត​ជា​ប្រធាន​ការិយាល័យ​ ដ​ន​ស​ភ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ជា​ប្រធាន​មន្ទីរ​ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​នេះ​ដែរ​ ត្រូវ​បាន​បណ្តាញសារព័ត៌មាន​មួយ​ចំនួន​ និង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ធ្វើការ​បរិហារ​រិះគន់​ទៅ​លើ​ថ្នាក់ដឹកនាំ​ក្រសួង​ ដ​ន​ស​ ថា​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ។​

​ឆ្លើយ​តប​ទៅ​នឹង​ការ​បរិហារ​រិះគន់​ខាងលើ​ កាលពី​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ ក្រសួង​ ដ​ន​ស​ ដែល​មាន​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ អ៊ឹម​ ឈុ​ន​លឹ​ម​ ជា​រដ្ឋមន្ត្រី​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​បំភ្លឺ​បញ្ជាក់​ថា​ ការ​តែងតាំង​លោក​ ប្រាក់​ ប៉ូ​លី​ ជា​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ គឺ​បាន​អនុវត្តន៍​តាម​នីតិវិធី​ និង​មាន​តម្លាភាព​ត្រឹមត្រូវ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ការ​តែងតាំង​លោក​ ប្រាក់​ ប៉ូ​លី​ ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​៣​នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​ ដ​ន​ស​ អតីត​ជា​ប្រធាន​ការិយាល័យ​ ដ​ន​ស​ភ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ឲ្យ​ឡើង​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ តាម​សំណើ​ជា​លិខិត​លាយលក្ខណ៍អក្សរ​លេខ​១០៥១​ខ​ប​ជ​ ចុះ​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ របស់​ឯកឧត្តម​ គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​នោះ​ បាន​ប្រព្រឹត្ត​ទៅ​ចំនួន​២​ដំណាក់កាល​ គឺ​ ៖

១-​ជា​ប្រធាន​ស្តីទី​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ តែងតាំង​ដោយ​ប្រកាស​លេខ​១៦០​ប្រក​.​ប​ ចុះ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៥​ របស់​ក្រសួង​ ដ​ន​ស​ ។​
២-​ជា​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ពេញ​សិទ្ធិ​ តែងតាំង​ដោយ​ប្រកាស​លេខ​១៦២​ប្រក​.​ប​ ចុះ​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៥​ របស់​ក្រសួង​ ដ​ន​ស​ ៕​

Prak-Poly Prak-Poly-2Prak-Poly-LetterPrak-Poly-1Prak-Poly-Letter1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.