ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ឧកញ៉ា​១០​នាក់​ដែល​មាន​ឥទ្ធិពល​ស្និទ្ធ​នឹង​បុរស​ខ្លាំង​នៃ​កម្ពុជា​បច្ចុប្បន្ន​

​អ្នកមាន​ទ្រព្យសម្បត្តិ​លុយកាក់​ ដែល​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ចំនួន​១០​នាក់​ ក្នុង​ចំណោម​ឧកញ៉ា​ជិត​១.០០០​នាក់​ នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ គ្រប់គ្រង​អំណាច​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​ បាន​ក្លាយជា​ជន​មាន​ឥទ្ធិពល​ស្និទ្ធ​នឹង​បុរស​ខ្លាំង​នៃ​កម្ពុជា​ ហើយ​ក៏​ជា​ជំហរ​ខាង​លុយកាក់​ទ្រទ្រង់​អំណាច​របស់​បុរស​ខ្លាំង​បច្ចុប្បន្ន​ផង​ដែរ​ ។​ ឧកញ៉ា​ទាំង​១០​នាក់​នោះ​ រួម​មានឈ្មោះ​ដូច​ខាងក្រោម​ ៖

១-​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣៩៦/១៧​ ចុះ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​១៩៩៦)​ ៖​ ក្នុង​នាម​ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ និង​ជា​សេដ្ឋី​គ្រប់គ្រង​ កាន់កាប់​ក្រុមហ៊ុន​យ៉ាងច្រើន​ផង​ លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ ជា​អ្នក​ចេញ​មុខ​រៀបចំ​ក្នុង​ឱកាស​ជួបជុំ​ទទួលទាន​ទា​ហារ​រួម​គ្នា​រវាង​បុរស​ខ្លាំង​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​រាត្រី​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ រាជធានី​ភ្នំពេញ​ ។​

២-​លោក​ជំទាវ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១០៦/៤៤៣​ ចុះ​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៦)​ ៖​ ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា​ មាន​ស្វាមី​គឺ​ឯកឧត្តម​ ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦៩៥/៥២​ ចុះ​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​១៩៩៥)​ ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ យាយ​ភូ​ និង​ស្វាមី​ មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ និង​មាន​ឥទ្ធិពល​ទាក់ទាញ​អ្នកជំនួញ​ពី​ប្រទេស​ចិន​ និង​សិង្ហ​បុរី​ មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​ ។​ បើ​និយាយ​អំពី​ យាយ​ភូ​ និង​ស្វាមី​ គឺ​គេ​នឹង​នឹកឃើញ​ដល់​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​បឹង​កក់​ដ៏​ចម្រូងចម្រាស​បំផុត​ ។​

៣-​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨៩៨/៥៨​ ចុះ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​១៩៩៨)​ ៖​ ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ខាង​ជំហរ​លុយកាក់​ទ្រទ្រង់​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ ទ្រព្យសម្បត្តិ​ អចលនវត្ថុ​របស់​រដ្ឋ​ជា​ច្រើន​កន្លែង​ បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ។​

៤-​លោក​ឧកញ៉ា​ សុខ​ គង់​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤៩៥/៣៧​ ចុះ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​១៩៩៥)​ ៖​ ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ខាង​ជំហរ​លុយកាក់​ទ្រទ្រង់​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។​ ក្រៅពី​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ គឺ​ប្រាសាទអង្គរវត្ត​ និង​សណ្ឋាគារ​ទំនើប​ ព្រមទាំង​រមណីយដ្ឋាន​ឋានសួគ៌​ភ្នំ​បូកគោ​ ត្រូវ​បាន​ធ្លាក់​ក្នុង​ដៃ​វិនិយោគ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ សុខ​ គង់​ ។​

៥-​ឯកឧត្តម​ ឧកញ៉ា​ ម៉ុង​ ឫ​ទ្ធី​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦៩៦/២៧​ ចុះ​ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​១៩៩៦)​ ៖​ ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឈ្មួញ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ និង​សំណង់​ដ៏​ធំ​នៅ​កម្ពុជា​ ។​

៦-​ឯកឧត្តម​ ឧកញ៉ា​ កុក​ អាន​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១៩៥/០៤​ ចុះ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​១៩៩៥)​ ៖​ ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឈ្មួញ​វិនិយោគ​លើ​វិស័យ​ជា​ច្រើន​ បូក​រួម​ទាំង​ផ្នែក​ថាមពល​អគ្គិសនី​ និង​ផ្នែក​ទឹក​ស្អាត​…​។​

៧-​លោក​ឧកញ៉ា​ ទ្រី​ ភាព​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៤/២១៤​ ចុះ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០០៤)​ ៖​ ជា​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ និង​ជា​ឈ្មួញ​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ទៀត​ផង​ ។​ ក្រៅពី​ការ​រកស៊ី​ឈើ​ដ៏​ល្បី​ លោក​ឧកញ៉ា​ ទ្រី​ ភាព​ បាន​វិនិយោគ​លើ​វិស័យ​កសិកម្ម​(​ចម្ការ​ម្រេច​)​ តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​កាស៊ីណូ​…​។​

៨-​លោក​ជំទាវ​ ឧកញ៉ា​ ស្រី​ វុ​ទ្ធី​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩៩៩/១៧១​ ចុះ​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​១៩៩៩)​ ៖​ មាន​ស្វាមី​ គឺ​ឯកឧត្តម​ ឧកញ៉ា​ ស្រី​ ងួ​ន​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩៩៩/១៧២​ ចុះ​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​១៩៩៩)​ ត្រូវជា​ដន្លងដងស្នែង​ជាមួយ​ឯកឧត្តម​បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ។​ ក្រុមហ៊ុន​លោក​ជំទាវ​ ឧកញ៉ា​ ស្រី​ វុ​ទ្ធី​ បាន​គ្រប់គ្រង​លើ​វិស័យ​អចលនវត្ថុ​ជា​ច្រើន​ ហើយ​ត្រូវជា​សាច់ញាតិ​ជាមួយនឹង​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ទៀត​ផង​ ។​

៩-​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ ហៅ​ ពុង​ សុវណ្ណ​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៧៥​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០០៩)​ ៖​ ជា​បងប្អូន​ជីដូនមួយ​បង្កើត​នឹង​លោកស្រី​ ពុង​ ឈី​វ​កេ​ត​ ជា​នាយិកា​អង្គការសិទ្ធិមនុស្ស​លី​កាដូ​ដ៏​ល្បីឈ្មោះ​ ។​ ក្រុមហ៊ុន​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ បាន​គ្រប់គ្រង​លើ​វិស័យ​ធនាគារ​(​ធនាគារ​កា​ណា​ឌី​យ៉ា​)​ និង​វិស័យ​សំណង់​-​អចលនវត្ថុ​ដ៏​ធំ​នៅ​កម្ពុជា​ ហើយ​មាន​ទំនាក់ទំនង​យ៉ាង​ស្និទ្ធ​ជាមួយ​មុខរបរ​ជំនួញ​របស់​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ កូនស្រី​បង្កើត​បុរស​ខ្លាំង​ថែម​ទៀត​ ។​

១០-​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១៩៦/៨០​ ចុះ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​១៩៩៦)​ ៖​ អតីត​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ និង​អតីត​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ។​ ក្រុមហ៊ុន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ស្គាល់​យ៉ាង​ច្បាស់​ បន្ទាប់​ពី​ទទួល​បាន​កិច្ចព្រមព្រៀង​សម្បទាន​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ធ្វើ​សេវាកម្ម​យក​លុយ​ពី​ផ្លូវជាតិ​លេខ​៤​រយៈពេល​៣៥​ឆ្នាំ​ ចាប់តាំងពី​ឆ្នាំ​២០០១​មក​ ។​ បច្ចុប្បន្ន​ ក្រុមហ៊ុន​សម្ព័ន្ធភាព​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ឈ្មោះ​ ING​ កំពុង​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​លើ​តំបន់​បឹង​ទំពុន​ តាម​ការ​អនុញ្ញាត​ពី​បុរស​ខ្លាំង​ ជា​ប្រមុខ​រាជរដ្ឋាភិបាល​ ៕​

Srey-Vuthy

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.