ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

រាជរដ្ឋាភិបាល​សម្រេច​បំពេញ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​៤៣​នាក់​បន្ថែម​ ដល់​ក្រសួងមហាផ្ទៃ​

​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥​នេះ​ តាម​សំណើ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ប្រមុខ​រាជរដ្ឋាភិបាល​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​សម្រេច​បំពេញ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ចំនួន​៤៣​កន្លែង​ ដល់​ក្រសួងមហាផ្ទៃ​ សម្រាប់​តម្រូវការ​ចាំបាច់​នៃ​ការងារ​សន្តិសុខ​ជាតិ​ ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ដោយ​អនុក្រឹត្យ​លេខ​៧៤៨​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​

​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ដែល​បំពេញ​ថ្មី​ចំនួន​៤៣​នាក់​នោះ​ នឹង​ត្រូវ​ទទួល​ប្រាក់បៀវត្សរ៍​ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​របស់​មន្ត្រី​នគរបាល​ជាតិ​ ចាប់ពី​ខែតុលា​ ឆ្នាំ​២០១៥​តទៅ​ ៕​

Sar-Kheng-60

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.