ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

ពីរ​សន្លឹក​ ប៉ុន្តែ​មាន​ន័យ​ច្រើន​យ៉ាង​

​កូនស្រី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ អគ្គ​នាយិកា​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​បាយ័ន​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​កម្ពុជា​ថ្មី​ប្រចាំ​ថ្ងៃ​ (​ក្រុមហ៊ុន​បោះ​ពុ​មុះ​ចេញផ្សាយ​កាសែត​កម្ពុជា​ថ្មី​ និង​គេហទំព័រ​)​ បាន​ដើរតួ​ចេញ​មុខ​លេចធ្លោ​បំផុត​ នៅ​ក្នុង​ឱកាស​ជួបជុំ​ទទួលទាន​អាហារ​រួម​គ្នា​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ មេគណ​បក្ស​កាន់កាប់​អំណាច​នៅ​កម្ពុជា​ និង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ កាលពី​រាត្រី​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ រាជធានី​ភ្នំពេញ​ ក្រោម​ពាក្យស្លោក​ "​វប្បធម៌​សន្ទនា​"​ ។​

​ភាព​លេចធ្លោ​របស់​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ ជា​កូនស្រី​មេ​បក្ស​កាន់​អំណាច​នោះ​ គឺ​នៅ​ត្រង់​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ បាន​ចេញ​មុខ​បង្ហាត់បង្ហាញ​ប្រាប់​របៀប​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ​ទំនើប​ដល់​ឪពុក​របស់​ខ្លួន​ជា​មេ​បក្ស​កាន់​អំណាច​ផង​ និង​ដល់​មេ​គណបក្សប្រឆាំង​ផង​ ។​

​រូបថត​ចំនួន​២​សន្លឹក​ដែល​បង្ហាញ​អំពី​ភាព​លេចធ្លោ​របស់​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ ថ្វី​ដ្បិត​បើ​មើល​មួយ​ជ្រុង​ជា​សកម្មភាព​សាមញ្ញ​មែន​ ប៉ុន្តែ​បើ​មើល​ឲ្យ​បាន​ល្អិតល្អន់​ គឺ​បាន​ឆ្លុះ​បញ្ចាំង​នូវ​អត្ថន័យ​ច្រើន​យ៉ាង​គួរ​ឲ្យ​ពិចារណា​ ដូច​តទៅ​ ៖

១-​បង្ហាញ​អំពី​ចំណេះវិជ្ជា​ ឬទេ​ព​កោសល្យ​របស់​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ ជា​មនុស្ស​ជំនាន់​ក្រោយ​របស់​មេ​បក្ស​កាន់​អំណាច​ ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​មាន​បច្ចេកវិទ្យា​ទំនើប​ ស័ក្តិ​សមជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ (​ទូរទស្សន៍​-​វិទ្យុ​បាយ័ន​ និង​កាសែត​កម្ពុជា​ថ្មី​…)​ ឬ​អាច​និយាយ​បាន​ថា​ ជា​អ្នកជំនួញ​ដ៏​វ័យឆ្លាត​ ។​

២-​មេ​បក្ស​កាន់​អំណាច​បាន​បណ្តុះបណ្តាល​ និង​ត្រៀម​រួច​ជា​ស្រេច​ហើយ​នូវ​មនុស្ស​ជំនាន់​ថ្មី​របស់​ខ្លួន​ ទាំង​ការ​ដឹកនាំ​ខាង​នយោបាយ​ (​សម្រាប់​កូនប្រុស​)​ ទាំង​មុខរបរ​ជំនួញ​នា​សម័យ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ ។​

៣-​ទាំង​មេ​បក្ស​កាន់​អំណាច​ ទាំង​មេ​បក្ស​ប្រឆាំង​ ចាប់ផ្តើម​បញ្ចេញ​ឲ្យ​ឃើញ​ជា​បណ្តើរៗ​នូវ​មនុស្ស​ជំនាន់​ថ្មី​រៀងៗ​ខ្លួន​ គ្រាន់តែ​មនុស្ស​ជំនាន់​ថ្មី​របស់​មេ​បក្ស​កាន់​អំណាច​បាន​រំលេច​នូវ​ភាព​លេចធ្លោ​ជាង​ប៉ុណ្ណោះ​ ។​

៤-​ទាំង​មេ​បក្ស​កាន់​អំណាច​ ទាំង​មេ​បក្ស​ប្រឆាំង​ ជា​អ្នក​ចាស់ទុំ​នយោបាយ​ជំនាន់​មុន​ បង្ហាញ​អំពី​ការ​បើ​ចិត្ត​ទូលាយ​ដើម្បី​ទទួលយក​គំនិត​យោបល់​ ឬ​ការ​បង្ហាត់បង្ហាញ​ពី​អ្នក​ជំនាន់​ថ្មី​ដែល​សមត្ថភាព​ពិតប្រាកដ​ ៕​

Hun-Sen-990Hun-Sen-905

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.