ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ប្រធានបទ​ក្នុង​ Facebook​ នា​ថ្ងៃ​ម្សិលមិញ​ និង​ថ្ងៃនេះ​ គឺ​ជំនន់​ទឹកភ្លៀង​វាយប្រហារ​ទីក្រុង​គុ​ជ​

​ទឹកភ្លៀង​ខែវស្សា​ បាន​បង្អុរ​ធ្លាក់​មក​ស្រោចស្រព​លើ​រាជធានី​ភ្នំពេញ​ (​ទីក្រុង​គុ​ជ​ដ៏​ស្រស់ប្រិមប្រិយ​)​ អស់​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​ គឺ​ចាប់ពី​ថ្ងៃ​ទី​៣១​ ខែកក្កដា​ មក​ដល់​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៥​នេះ​ បណ្តាល​ឲ្យ​តាម​ដងផ្លូវ​ និង​លំនៅ​ឋាន​ជាន់​ក្រោម​តាម​បណ្តា​សង្កាត់​-​ខណ្ឌ​ជា​ច្រើន​ ទទួល​រង​នូវ​ការ​ជន់​លិច​ ហើយ​ក៏​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ក្រោម​ចំណងជើង​ថា​ "​ជំនន់​ទឹកភ្លៀង​វាយប្រហារ​ទីក្រុង​គុ​ជ​"​ ។​

​ដោយសារ​រាជធានី​ភ្នំពេញ​ជាទី​ក្រុង​ចាស់​ ហើយ​ឋិត​ក្នុង​ដំណាក់កាល​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ ជា​ពិសេស​ប្រព័ន្ធ​លូ​បង្ហូរទឹក​សំអុយ​ និង​ការ​ស្ថាបនា​ផ្លូវ​ ព្រមទាំង​កសាង​នូវ​សំណង់​ថ្មីៗ​បន្ថែម​ទៀត​ផង​នោះ​ ប្រាកដ​ណាស់​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​មានការ​កត់សម្គាល់​ឃើញ​ថា​ ជាទី​ក្រុង​រុំ​ព័ទ្ធ​ទៅ​ដោយ​ធូលី​ដី​ហុយ​នៅ​រដូវប្រាំង​ និង​គ្របដណ្តប់​ដោយ​ទឹកជំនន់​នៅ​រដូវវស្សា​ ឬ​ជួនកាល​ត្រឹមតែ​ទទួល​រងទឹក​ភ្លៀង​មួយ​មេ​ប៉ុណ្ណោះ​ក៏​មាន​ ខណៈ​សួនច្បារ​មួយ​ចំនួន​ត្រូវ​បាន​ស្ថាបនា​ និង​ភ្លើង​បំភ្លឺ​លំអ​មួយ​ចំនួន​ត្រូវ​បាន​ដាក់​តាម​ដងផ្លូវ​ នាំ​ឲ្យ​អាជ្ញាធរ​វាយតម្លៃ​ផ្តល់​ពិន្ទុ​ទាំង​អំនួត​ថា​ រាជធានី​ភ្នំពេញ​ជា​ "​ទីក្រុង​គុ​ជ​ដ៏​ស្រស់ប្រិមប្រិយ​"​ តែ​ម្តង​ ។​

​ថ្វី​ដ្បិត​ប្រព័ន្ធ​លូ​មេ​បង្ហូរទឹក​សំអុយ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ក៏​ពិតមែន​ ប៉ុន្តែ​កិច្ចការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ​នៅ​រាជធានី​ភ្នំពេញ​ បាន​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ ដូច​ជា​ ៖​ ១-​អំពើ​ពុក​រលួយ​លើ​ការ​អនុវត្តន៍​គម្រោង​មួយ​ចំនួន​ ។​ ២-​ការ​អភិវឌ្ឍន៍​គ្មាន​ផែនការមេ​យូរអង្វែង​ ឬ​មិន​គិតគូរ​អំពី​បញ្ហា​បច្ចេកទេស​ស្តង់ដារ​ ជា​ពិសេស​ការ​លុប​បឹង​ស្តុក​ទឹក​ ក្រោម​ស្លាក​អភិវឌ្ឍន៍​យក​លុយ​ដាក់​ហោប៉ៅ​ ។​ ៣-​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​មិន​ទាន់​មាន​ភាព​ស៊ីចង្វាក់​ និង​រលូន​ ពីព្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បាត់បង់​ជំនឿ​ចិត្ត​ទៅ​លើ​ផែនការអភិវឌ្ឍន៍​របស់​អាជ្ញាធរ​…​។​ល​។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ គម្រោង​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​រណប​ក្បែរ​រាជធានី​ភ្នំពេញ​ ហាក់​មិនសូវ​បាន​គិតគូរ​ទៅ​លើ​ផល​ប៉ះពាល់​នា​ថ្ងៃ​អនាគត​យូរអង្វែង​ទេ​ គឺ​តែង​យកចិត្តទុកដាក់​ត្រឹម​ក្នុង​រយៈពេល​ខ្លី​ ឬ​ដំណាក់កាល​អន្តរកាល​ ដើម្បី​កើប​យក​លុយកាក់​ប្រាក់​ចំណេញ​ដាក់​ហោប៉ៅ​បុគ្គល​ និង​បក្ខពួក​ភ្លាមៗ​ប៉ុណ្ណោះ​ ៕​

Flood-4Flood5Flood4Flood Flood-5Flood-1Flood-2

Filed in: Uncategorized

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.