ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ក្បួន​រថយន្ត​របស់​បុរស​ខ្លាំង​ឈប់​នៅ​លើ​ស្ពាន​ បំពាន​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​

​កាលពី​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ដែល​ជា​ថ្ងៃ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ភរិយា​ និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ អញ្ជើញ​នាំ​យក​ទេយ្យវត្ថុ​ និង​ទៀនវស្សា​ប្រគេន​ព្រះសង្ឃ​ តាជី​ ដូនជី​ នៅ​វត្ត​ចំពុះក្អែក​ ឋិត​ក្នុង​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​(​អតីត​ខេត្តកណ្តាល​)​ គឺ​ក្បួន​រថយន្ត​របស់​បុរស​ខ្លាំង​ និង​ភរិយា​ បាន​ឈប់​នៅ​លើ​ស្ពាន​ ដើម្បី​ចុះ​ថត​ Selfie​ ពីរ​នាក់​ប្តី​-​ប្រពន្ធ​នៅ​លើ​ស្ពាន​ ដែល​ការ​ឈប់​ ឬ​ចត​យានជំនិះ​នៅ​លើ​ស្ពាន​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​កំពូល​នេះ​ បាន​រំលោភ​បំពាន​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ។​

​អនុលោម​តាម​មាត្រា​២៣​ ចំណុច​ទី​៧​ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០១១៥/០០១​ ចុះ​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៥​ គឺ​ដាក់​បំរាម​នូវ​ការ​ឈប់​ ឬ​ចត​យានជំនិះ​នៅ​លើ​ស្ពាន​ ។​ ដូច្នេះ​ ក្បួន​រថយន្ត​របស់​បុរស​ខ្លាំង​ដែល​ឈប់​នៅ​លើ​ស្ពាន​ បាន​បំពាន​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ច្បាស់​ក្រឡែត​ ។​

​នេះ​គឺជា​ព័ស្តុតាង​មួយ​ក្នុង​ចំណោម​ព័ស្តុតាង​ជា​ច្រើន​ទៀត​ ដែល​បង្ហាញ​ពី​ការ​មិន​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ បង្ក​ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

Hun-Sen--BridgeHun-Sen-Bridge-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.