ពិធីករ និងជាអ្នកវិភាគព័ត៌មានគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំស្ថានីយ៍វិទ្យុ-ទូរទស្សន៍បាយ័ន គ្រប់គ្រងដោយកូនស្រីបុរសខ្លាំង ដែលមានឋានៈជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទម្នាក់ គឺលោកឧត្តមសេនីយ៍ សត្យា រក្ស បានទទួលមរណភាពក្នុងជន្មាយុ៤៨ឆ្នាំ នៅវេលាម៉ោង១៩និង៣០នាទី រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ ដោយរោគាពាធ(ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម) ។
លោក សត្យា រក្ស ក្រៅពីធ្វើជាពិធីករ និងអ្នកវិភាគព័ត៌មានប្រចាំស្ថានីយ៍វិទ្យុ-ទូរទស្សន៍បាយ័ន គឺជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣១០៣៣ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១)ផងដែរ (ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១២/៦៥១ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១២) ៕