ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

ស្ត្រី​ម្នាក់​ប្តឹង​អធិការ​ប៉ូលិស​ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​

​ប្រភព​ព័ត៌មាន​ពី​ខេត្តរតនគិរី​ បាន​ឲ្យ​ដឹង​ថា​ លោក​ ជួប​ វណ្ណ​រក្ស​ អធិការ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ និង​បក្ខពួក​ ត្រូវ​បាន​ស្ត្រី​ម្នាក់​ប្តឹង​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ និង​គំរាម​សម្លាប់​ ហើយ​តាម​រយៈពាក្យ​បណ្តឹង​នេះ​ ភាគី​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​ទាមទារ​សំណង​ការ​ខូចខាត​ ចំនួន​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ពី​លោក​អធិការ​ ជួប​ វណ្ណ​រក្ស​ និង​បក្ខពួក​ទៀត​ផង​ ។​

​ស្ត្រី​ជា​ម្តាយ​របស់​នារី​រង​គ្រោះ​ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​ប្រមាណ​២០​យប់​ កូនស្រី​របស់​គាត់​អាយុ​២១​ឆ្នាំ​ ដែល​មាន​ស្មារតី​មិនសូវ​គ្រប់​ បាន​ដើរ​ចេញពីផ្ទះ​ទៅ​រក​ទិញ​ចំណី​ហូប​ ស្រាប់តែ​បាន​ជួបនឹង​ឈ្មោះ​ ចរ​ ប៊ុ​ន​សៃ​ ជា​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​ ហើយ​បបួល​កូនស្រី​គាត់​ទៅ​ហូប​អាហារ​នៅ​ភោជនីយដ្ឋាន​ ជំនោរ​រាត្រី​ ដោយ​មាន​វត្តមាន​លោក​អធិការ​ ជួប​ វណ្ណ​រក្ស​ ចូលរួម​ផឹកស៊ី​ផង​ដែរ​ ។​ ក្នុង​កម្មវិធី​ផឹកស៊ី​នោះ​ ក្រុម​បក្ខពួក​លោក​អធិការ​ ជួប​ វណ្ណ​រក្ស​ បាន​ឲ្យ​កូនស្រី​របស់​គាត់​ផឹកស្រា​បៀរ​អស់យ៉ាង​ច្រើន​ រហូត​ដល់​ស្រវឹង​បាត់បង់​ស្មារតី​ បន្ទាប់​មក​ លោក​អធិការ​ ជួប​ វណ្ណ​រក្ស​ ក៏​បាន​នាំ​នាង​យក​ទៅ​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ ។​

​ម្តាយ​របស់​ស្ត្រី​រង​គ្រោះ​ បាន​អះអាង​ឲ្យ​ដឹង​ដែរ​ថា​ ក្រោយ​ពេល​កើត​មាន​ហេតុការណ៍​រំលោភ​សេពសន្ថវៈ​នោះ​រួច​ហើយ​ លោក​អធិការ​ ជួប​ វណ្ណ​រក្ស​ បាន​ធ្វើការ​គំរាមកំហែង​ទៅ​លើ​កូនស្រី​របស់​គាត់​មិន​ឲ្យ​និយាយ​ប្រាប់​ទៅ​អ្នក​ណា​ទេ​ បើ​មិន​ដូច្នេះ​ នឹង​សម្លាប់​ចោល​ ទើប​រូប​គាត់​ និង​កូនស្រី​បាន​ពន្យារពេល​ដាក់​ពាក្យបណ្តឹង​រហូត​មក​ទល់​សព្វថ្ងៃ​ ។​

​មិន​ទាន់​មានការ​បំភ្លឺ​បញ្ជាក់​ពី​លោក​អធិការ​ ជួប​ វណ្ណ​រក្ស​ ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះ​នោះ​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.