នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើលិខិតជូនដំណឹងផ្លូវការមួយជម្រាបជូនឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អំពីការបើកវគ្គសិក្សាបណ្តុះបណ្តាលរយៈពេលខ្លី ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់សិស្ស និងនិស្សិតកម្ពុជាចំនួន៣វគ្គ ដោយឥតគិតថ្លៃនៅប្រទេសជប៉ុន គឺ ៖ ១-វគ្គផ្លាស់ប្តូរសកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រយៈពេល០១សប្តាហ៍ទៅ១០ថ្ងៃ ។ ២-វគ្គសកម្មភាពសហការស្រាវជ្រាវ រយៈពេល០៣សប្តាហ៍ និង៣-វគ្គសកម្មភាពផែនការ រយៈពេលពី០១សប្តាហ៍ទៅ១០ថ្ងៃ ។
លក្ខខណ្ឌនៃការទំនាក់ទំនងចូលរួមក្នុងវគ្គសិក្សាបណ្តុះបណ្តាលរយៈពេលខ្លីដ៏មានសារៈប្រយោជន៍នេះ មានដូចខាងក្រោម ៖