ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

មេ​ធំ​គុក​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ​ ខណៈ​មេ​ធំ​រង​គុក​ខ្លះ​ទទួល​បាន​ងារ​ជា​ឧកញ៉ា​

​ចាប់តាំងពី​មានការ​ធ្វើ​សមាហរណកម្ម​មន្ត្រីរាជការ​ចំនួន​២.៤៥៦​នាក់​ បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៤៩៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៤​រួច​មក​ គឺ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ មាន​អគ្គនាយក​ និង​អគ្គនាយករង​សរុប​ចំនួន​១១​នាក់​ ដែល​មេ​ធំ​គុក​ និង​មេ​ធំ​រង​គុក​មួយ​ចំនួន​ បាន​និង​កំពុង​"​ត្រូវប៉ាន់​"​រក​លុយកាក់​បាន​កាក់កប​សម្បើម​ណាស់​ ស្រប​ពេល​ចំនួន​អ្នក​ជាប់គុក​ចេះ​តែ​កើន​ឡើងជា​លំដាប់​ ។​

​យោង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ គុយ​ ប៊ុ​ន​សន​ អត្តលេខ​៦៥២១៣(​អតីត​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ និង​បច្ចុប្បន្ន​ត្រូវ​បាន​សមាហរណកម្ម​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​)​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ និង​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុយ​ ហឿ​ន​ អត្តលេខ​០០០៤៦​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៥/៦៨០​ ចុះ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៥​ ខណៈ​លោក​ឧត្តមសេនីយ៍ឯក​ លីវ​ ម៉ូ​វ​ អត្តលេខ​០៤០១​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ក៏​ទទួល​បានការ​តែងតាំង​ងារ​ជា​ឧកញ៉ា​ផង​ដែរ​ ។​

​ឯកឧត្តម​ គុយ​ ប៊ុ​ន​សន​ អាយុ​៥៣​ឆ្នាំ​ បាន​មក​កាន់​តំណែង​ខាង​គ្រប់គ្រង​គុក​ជាង​១០​ឆ្នាំ​ហើយ​ គឺ​តាំងពី​អតីត​មាន​ឋានន្តរស័ក្តិ​ជា​អនុមន្ត្រី​ថ្នាក់​លេខ​៦​ម្ល៉េះ​ (​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ ដោយ​អនុក្រឹត្យ​លេខ​៥២៣​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០០៥)​ ។​ ក្រោយមក​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ទទួល​បន្ទុក​ជា​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ដោយ​អនុក្រឹត្យ​លេខ​៨២០​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០០៦(​កាល​ណោះ​មាន​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៧)​ ។​ តម​ក​ទៀត​ ឯកឧត្តម​ គុយ​ ប៊ុ​ន​សន​ ទទួល​បានការ​តែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ក្រសួងមហាផ្ទៃ​ និង​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១១/០៤០​ ចុះ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១១​ ទល់​បច្ចុប្បន្ន​ ។​

​ដោយឡែក​ លោក​ឧត្តមសេនីយ៍​ លីវ​ ម៉ូ​វ​ ដែល​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​នោះ​ អតីត​ជា​អនុប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​ទទួល​បានការ​តែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ ដោយ​អនុក្រឹត្យ​លេខ​១៦៧៨​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០០៩​ ទល់​សព្វថ្ងៃ​ (​កាល​ណោះ​នៅ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​នៅឡើយ​)​ ៕​

kuy-bunsorn-LetterLiv-Mov

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.