ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ACU​ និង​ EDC​ ចុះ​អនុស្សា​រណៈ​រួម​គ្នា​ប្តេជ្ញា​មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​

​កាលពី​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ឯកឧត្តម​ បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ និង​ឯកឧត្តម​ កែវ​ រតនៈ​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​(EDC)​ បាន​ចុះហត្ថលេខា​រួម​គ្នា​នៅ​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​មួយ​ (MoU)​ ដោយ​ EDC​ បាន​សម្តែង​នូវ​ការ​ប្តេជ្ញា​ថា​ នឹង​អនុវត្តន៍​នីតិវិធី​លទ្ធកម្ម​សាធារណៈ​ឲ្យ​បាន​ត្រឹមត្រូវ​ តាមដាន​ការ​អនុវត្តន៍​ខ្សែ​ចង្វាក់​ដឹកនាំ​លទ្ធកម្ម​ទាំងអស់​ ធានា​ការ​មិន​រាំងស្ទះ​ការងារ​លទ្ធកម្ម​ដើម្បី​ផលប្រយោជន៍​ខុសច្បាប់​ កំណត់​កម្រៃ​ពាក់ព័ន្ធ​ការ​ភ្ជាប់​ចរន្តអគ្គិសនី​ ដោយ​ប្រកាស​ជា​សាធារណៈ​ និង​ផ្ញើ​មក​ ACU​ ។​ ដោយឡែក​ ACU​ ក៏​បាន​ប្រកាស​ថា​ សន្យា​ការពារ​សុចរិត​ភាព​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការ​ប្តេជ្ញា​របស់​ភាគី​នៃ​ MoU​ ដោយ​រក្សា​ឲ្យ​បាន​ដាច់ខាត​នូវ​ការ​សម្ងាត់​ពី​ប្រភព​ព័ត៌មាន​និង​ព័ស្តុតាង​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដែល​ផ្តល់​ជូន​ ហើយ​និង​បើក​ការ​ស៊ើបអង្កេត​។​

​គិត​មក​ទល់​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ មាន​ក្រុមហ៊ុន​ជាតិ​និង​អន្តរជាតិ​ចំនួន​២០​ បាន​ចុះ​ MoU​ ជាមួយ​ ACU​ ហើយ​ ACU​ ក៏​បាន​ចុះ​ MoU​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គភាព​ស៊ើបការណ៍​ហិញ្ញ​វត្ថុ​នៃ​ធនាគារជាតិ​កម្ពុជា​ផង​ដែរ​ ៕​

ACU-EDC

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.