យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ គឺលោក-លោកស្រីចៅក្រម និងព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារងចំនួន៣៥នាក់ ត្រូវបានតែងតាំង និងផ្ទេរមុខតំណែងថ្មី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៣៤ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ដូចមានរាយឈ្មោះខាងក្រោម ៖
១-លោក ឃុត សុភាង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ។
២-លោក ប៉ែន សារ៉ាត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ។
៣-លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ។
៤-លោក ជា ម៉េត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ។
៥-លោកស្រី យិន សុគន្ធារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ។
៦-លោកស្រី សា កញ្ញារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ។
៧-លោកស្រី ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ។
៨-លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។
៩-លោក ជា ពេជ្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ។
១០-លោក គង់ ច័ន្ទខេមរិទ្ធ ចៅក្រមនៃសាលាដំបូងខេត្តកំពង់ចាម ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ។
១១-លោក ជេត ខេមរា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ។
១២-លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។
១៣-លោក ផាន់ សុភ័ក្ត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ ។
១៤-លោកស្រី សុខ វិសាល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបំពេញការងារនៅក្រសួងយុត្តិធម៌ ។
១៥-លោក រៀម ចន្ទម្នី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។
១៦-លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
១៧-លោក សេង ផានិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។
១៨-លោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារងក្រសួងយុត្តិធម៌ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ។
១៩-លោក ឡុង ជាប ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ។
២០-លោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
២១-លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពត ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង ។
២២-លោក គឹម សំលេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពត ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។
២៣-លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពត ។
២៤-លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
២៥-លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ។
២៦-លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ។
២៧-លោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។
២៨-លោកស្រី នុត រែនណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបំពេញការងារនៅក្រសួងយុត្តិធម៌ ។
២៩-លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។
៣០-លោក ងិន ពេជ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
៣១-លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
៣២-លោក សោ វុទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ។
៣៣-លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។
៣៤-លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
៣៥-លោក ចែ សុង ចៅក្រមសាលាដំបូងខេត្តសៀមរាប ត្រូវបានតែងតាំងជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕