ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

កាត់ទោស​អតីត​ផ្កាយ​២​យោធា​ និង​ជានា​យក​ក្រុមហ៊ុន​ GST​ ដែល​សម្លាប់​ប្រពន្ធ​និង​កូនស្រី​ ដាក់គុក​អស់​មួយ​ជីវិត​

​អតីត​ឧត្តមសេនីយ៍ទោ​យោធា​ គឹ​ម​ ម៉ា​រិ​ន្ថា​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ឯកជន​មួយ​ឈ្មោះ​ GST​ ដែល​ជាប់ចោទ​ក្នុង​សំណុំរឿង​ឃាតកម្ម​សម្លាប់​ប្រពន្ធចុង​ ឈ្មោះ​ វ៉ា​ ដា​រី​ អាយុ​៣០​ឆ្នាំ​ និង​កូនស្រី​ចុង​ឈ្មោះ​ គឹ​ម​ ថា​វិ​ជ្ជ​ដា​ អាយុ​៦​ឆ្នាំ​ ដោយ​ប្រើ​ល្បិច​កល​ដឹក​យក​សាកសព​ទៅ​ទម្លាក់​ចោល​នៅ​ជ្រោះ​ពេជ្រនិល​ កាលពីដើម​ឆ្នាំ​២០១៤​កន្លង​ទៅ​នោះ​ ត្រូវ​បាន​លោក​ ហេង​ កេស​រោ​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ វិនិច្ឆ័យ​សេចក្តីសម្រេច​នា​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ និង​បង្គាប់​ឲ្យ​សង​សំណង​ជា​ទឹកប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ផង​ដែរ​ ។​

​ក្រៅពី​ជនជាប់ចោទ​ គឹ​ម​ ម៉ា​រិ​ន្ថា​ អាយុ​៥៧​ឆ្នាំ​ ដែល​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​ ដោយ​មាន​ស្ថាន​ទម្ងន់ទោស​នោះ​ គឺ​បុរស​ជនជាប់ចោទ​ឈ្មោះ​ គឹ​ម​ សែន​រិ​ទ្ធី​ អាយុ​៣៧​ឆ្នាំ​ ជា​កូនបង្កើត​របស់​ឈ្មោះ​ គឹ​ម​ ម៉ា​រិ​ន្ថា​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ចំនួន​៣០​ខែ​ និង​បុរស​ជនជាប់ចោទ​ឈ្មោះ​ ជា​ សំណាង​ ហៅ​សុខ​ សំណាង​ អាយុ​៣៦​ឆ្នាំ​ ត្រូវជា​កូនប្រសា​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១៨​ខែ​ ផង​ដែរ​ ពី​បទ​សមគំនិត​ក្នុង​អំពើ​មនុស្សឃាត​ដោយ​ចេតនា​ ដោយ​មាន​ស្ថាន​ទម្ងន់ទោស​ ។​

​លោក​ គឹ​ម​ ម៉ា​រិ​ន្ថា​ អគ្គនាយក​ក្រុមហ៊ុន​ GST​ និង​ជា​អតីត​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៤៥១៨​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ប្រគល់​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាត់ការ​តាម​ច្បាប់​ និង​ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ជា​ស្ថាពរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៤/១៤៦៨​ ចុះ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ បន្ទាប់​ពី​មានរឿង​អាស្រូវ​សម្លាប់​ប្រពន្ធ​ និង​កូនស្រី​ចុង​របស់​ខ្លួន​ ព្រោះ​ភ្លើង​ប្រចណ្ឌ​រួច​មក​ ៕​

Kim-Marintha Kim-Marintha1

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.