អាពាហ៍ពិពាហ៍នៅតំបន់ជនបទមួយក្នុងខេត្តសៀមរាប បានដំណើរការឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅថ្មីៗ ដែលការទទួលភ្ញៀវក្នុងពិធីមង្គលការនេះដោយគ្មានគ្រឿងស្រវឹង ដូចជា ស្រា ឬស្រាបៀរអ្វីឡើយ ហើយលើសពីនេះ គឺអ្នកម្ចាស់ដើមការបាននិមន្តព្រះសង្ឃជា១០០អង្គ ដើម្បីប្រគេនចង្ហាន់ថ្ងៃត្រង់ទៀតផង ។
ប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម បានចាត់ទុកអាពាហ៍ពិពាហ៍មួយនេះគឺជាអាពាហ៍ពិពាហ៍ដ៏កម្រ និងគួរឲ្យកោតសរសើរ ពីព្រោះជាបច្ច័យអាចជួយលុបបំបាត់ការសេពគ្រឿងស្រវឹង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងផ្តល់នូវគំរូបុណ្យជាមង្គលដ៏ប្រពៃបំផុត ៕