ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ប្រឡងបាក់ឌុប)ឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ខាងមុខ គឺឋិតនៅក្រោមការសង្កេតការណ៍ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដែលមានឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងត្រូវជាកូនប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន ។
អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារួចហើយ កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៥កន្លងទៅ ក្នុងការចុះសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ៕