ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ប្រិ​យ​មិត្ត​ Facebook​ ចាប់អារម្មណ៍​ទៅ​លើ​អក្សរ​សរសេរ​លើ​បង្គោលគីឡូម៉ែត្រ​មួយ​ដែល​”​ខុស​ជាន់​លើ​ខុស​”

​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​បាន​នាំ​គ្នា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​អក្សរ​ដែល​សរសេរ​នៅ​លើ​បង្គោលគីឡូម៉ែត្រ​មួយ​ ឋិត​ភូមិ​អន្លង់​ស្លែង​ ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ដែល​សរសេរ​អក្សរ​ខុសឆ្គង​ធ្ងន់ធ្ងរ​ទាំង​ខ្មែរ​ ទាំង​ឡា​តាំង​ ។​

​បង្គោលគីឡូម៉ែត្រ​នោះ​ត្រូវ​បាន​មន្ត្រី​សាធារណការ​និង​ដឹក​ជញ្ជូន​សរសេរ​អក្សរ​ខ្មែរ​ត្រង់​ពាក្យ​ថា​ "​កំពង់ឆ្នាំង​"​ ខុសឆ្គង​ និង​អក្សរ​ឡា​តាំង​ត្រង់​ពាក្យ​ថា​ "Kampong​ Chhnang"​ ក៏​ខុសឆ្គង​ដែរ​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ក៏​បាន​នាំ​គ្នា​រិះគន់​ទៅ​លើ​មន្ត្រី​សាធារណការ​និង​ដឹក​ជញ្ជូន​ដែល​មានការ​ធ្វេសប្រហែស​ខ្ជីខ្ជា​ក្នុង​ការ​សរសេរ​អក្សរ​នៅ​លើ​បង្គោលគីឡូម៉ែត្រ​នេះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.