ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

សន្និសីទ​មេបញ្ជាការ​កងទ័ព​ជើង​អាកាស​អាស៊ាន​លើក​ទី​១២​នៅ​ខេត្តសៀមរាប​ គ្រោង​ចាយ​លុយ​ជិត​១៥​ម៉ឺន​ដុល្លារ​

​ចាប់ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ខាង​មុខ​ ក្រសួងការពារជាតិ​នឹង​រៀបចំ​សន្និសីទ​មេបញ្ជាការ​កងទ័ព​ជើង​អាកាស​អាស៊ាន​លើក​ទី​១២​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្តសៀមរាប​ ដោយ​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា​ ក្រសួងការពារជាតិ​គ្រោង​ចាយ​លុយ​ជិត​១៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​

​កាលពី​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មាន​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​រដ្ឋមន្ត្រី​ ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​៥៩៨.៤០០.០០០​រៀល​ (​ប្រមាណ​១៤៩.៦០០​ដុល្លារ​អា​មេ​រិ​ក​)​ ពី​ជំពូក​៦៩(​ចំណាយ​មិន​បាន​គ្រោងទុក​)​នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ មក​ជំពូក​៦០(​ការ​ទិញ​)​ចំនួន​៩.៤០០.០០០​រៀល​ និង​ជំពូក​៦១(​សេវាកម្ម​)​ចំនួន​៥៨៩.០០០.០០០​រៀល​ ជូន​ក្រសួងការពារជាតិ​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ ជា​រដ្ឋមន្ត្រី​ សម្រាប់​ចំណាយ​លើ​ការ​រៀបចំ​សន្និសីទ​មេបញ្ជាការ​កងទ័ព​ជើង​អាកាស​អាស៊ាន​លើក​ទី​១២​នៅ​ខេត្តសៀមរាប​ ៕​

Tea-Banh-3

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.