នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ ក្នុងឱកាសប្រគេនសញ្ញាបត្រដល់សមណៈនិស្សិតសាកលវិទ្យាល័យសីហនុរាជ នៅរាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទម្លាយអាថ៌កំបាំងនៅក្រោមតុអាហារពេលល្ងាចរវាងក្រុមគ្រួសារសម្តេច និងក្រុមគ្រួសារឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជា កាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ នៅសណ្ឋាគារកាំបូឌីយ៉ាណាកន្លងទៅ ឲ្យសាធារណជនបានដឹងថា ៖
លោកជំទាវ ជូឡុង សូមួរ៉ា ដែលជាភរិយារបស់ឯកឧត្តម សម រង្ស៊ី បានប្រាប់ទៅឯកឧត្តម សម រង្ស៊ី ជាស្វាមីរបស់លោកជំទាវថា កុំចង់ធ្វើវីរបុរសតែម្នាក់ឯង ។
បុរសខ្លាំងបានមានប្រសាសន៍បន្ថែមថា "អ៊ីចឹងខ្ញុំបានប្រាប់ឯកឧត្តម សម រង្ស៊ី តាំងពីនៅទីក្រុងកូឡាឡាំពួរហូតដល់បាយជាមួយគ្នាថា មានរឿងអីយើងនិយាយគ្នាណា ព្រោះជួនកាលអាថ៌កំបាំងរបស់ប្រទេសជាតិណា កុំយកចំណេញតាម Facebook ទើបលោកជំទាវ ជូឡុង សូមួរ៉ា ឆ្លើយតបថា ត្រឹមត្រូវហើយ កុំយកធ្វើវីរបុរសអី" ៕