ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ក្រោយ​ពី​ទទួល​តំណែង​ថែម​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ គឺ​លោក​ផ្កាយ​១​ ជួន​ ណា​រិ​ន្ទ​ បាន​ឡើង​ឋានន្តរស័ក្តិ​ផ្កាយ​២

​បន្ទាប់​ពី​បាន​ល្បីឈ្មោះ​ក្នុង​បេសកកម្ម​បំបែកសំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ រហូត​ដល់​មានការ​ចាប់ខ្លួន​ក្រុម​អង្គរក្ស​លោក​ឧត្តមសេនីយ៍ទោ​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ក្រោម​បទចោទប្រកាន់​ថា​ បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ តាម​បញ្ជា​របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ រួច​មក​ គឺ​លោក​ឧត្តមសេនីយ៍​ ជួន​ ណា​រិ​ន្ទ​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៣៥០២​ អតីត​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ចាប់ផ្តើម​ឡើង​កូដ​ស្រឺ​តៗ​តែ​ម្តង​ ទាំង​មុខ​តំណែង​ ទាំង​ឋានន្តរស័ក្តិ​ ដូច​ខាងក្រោម​ ៖

១-​តែងតាំង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ កាលពី​ខែមេសា​ ឆ្នាំ​២០១៥​ ។​
២-​តែងតាំង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ (​អតីត​ឯកឧត្តម​ ស​ ខេ​ង​)​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ បន្ថែម​លើ​មុខងារ​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​(​មិន​ទទួលយក​ប្រាក់បៀវត្សរ៍​)​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៣៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​
៣-​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៥/៦២៤​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៥​ ៕​

Chuon-NarinChuon-Narin-Leeter1 Chuon-Narin-Leeter

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.