ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ឧកញ៉ា​ សុខ​ ប៊ុ​ន​ ប្រព្រឹត្ត​ហិង្សា​លើ​កញ្ញា​ សា​សា​ ដែល​មាន​ឪពុក​ជា​ឧកញ៉ា​ដែរ​ ដូច​យក​ដុំ​ដែក​ក្តៅ​ក្តាប់​ក្នុង​ដៃ​

​សំណុំរឿង​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ នាយក​ក្រុមហ៊ុន​ សុខ​ ប៊ុ​ន​ គ្រុប​(SBG)​ ក្រុមហ៊ុន​ TEHO​ Development​ និង​ក្រុមហ៊ុន​វាយតម្លៃ​អចលនវត្ថុ​នៅ​កម្ពុជា​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ទាត់​ធាក់​ទៅ​លើ​កញ្ញា​ ឯក​ សុជាតា​ ហៅ​សា​សា​ អតីត​ពិធី​ការិនី​ស្ថានីយ៍ទូរទស្សន៍​ CTN​ ឲ្យ​របូត​សម្លៀក​បំពាក់​ និង​រង​របួស​ច្រើន​កន្លែង​ កាលពី​វេលា​ម៉ោង​០១​និង​១២​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ក្នុង​ក្លឹ​ប​កម្សាន្ត​មួយ​នៅ​រាជធានី​ភ្នំពេញ​ ខណៈ​ស្ថាប័ន​តុលាការ​ និង​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​នោះ​ មិន​ទាន់​ស្ងប់ស្ងាត់​នៅឡើយ​ទេ​ ដ្បិត​ជន​ដៃដល់​ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​ មិន​ទាន់​ត្រូវ​បាន​ផ្តន្ទាទោស​ ខណៈ​កញ្ញា​ សា​សា​ ដែល​ជា​ជន​រង​គ្រោះ​ ក៏​មាន​ឪពុក​មាន​ងារ​ជា​ឧកញ៉ា​ដែរ​ ។​

​ក្រោយ​ផ្ទុះ​រឿង​អំពើ​ហិង្សា​លើ​កញ្ញា​ សា​សា​ បង្ក​ដោយ​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ និង​ក្រុម​អង្គរក្ស​នោះ​មក​ មជ្ឈដ្ឋាន​នានា​មាន​ងារ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​កញ្ញា​ សា​សា​ ដែល​មាន​ឪពុក​ក៏​មាន​ងារ​ជា​ឧកញ៉ា​ដែរ​ គឺ​លោក​ អ៊ុត​ ធី​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ក្តី​របស់​កញ្ញា​ សា​សា​ ជាមួយ​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ដែល​គេ​ហៅ​ថា​ ជា​សំណុំរឿង​"​ឧកញ៉ា​វាយ​ប៉ះ​កូនស្រី​ឧកញ៉ា​"​នោះ​ បាន​លើក​ឡើង​ថា​ អំពើ​របស់​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​សាច់​រឿង​នេះ​ គឺ​មិន​ខុស​ពី​ការ​យក​ដុំ​ដែក​ក្តៅ​មក​ក្តាប់​ក្នុង​ដៃ​ឡើយ​ ។​

​ប្រភព​ព័ត៌មាន​ពី​មនុស្ស​ស្និទ្ធ​នឹង​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​អង្គារ​ ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​រឿង​ជម្លោះ​រវាង​រូប​លោក​ឧកញ៉ា​ផ្ទាល់​និង​កញ្ញា​ សា​សា​ ដែល​បាន​បង្ក​ឲ្យ​មាន​របួស​ទាំង​សងខាង​ ។​ លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ក៏​បាន​ប្រកាស​ផង​ដែរ​ថា​ នឹង​សុំ​លាឈប់​ពី​ប្រធាន​សមាគម​វាយតម្លៃ​អចលនវត្ថុ​នៅ​កម្ពុជា​ លាឈប់​ពី​ក្រុមហ៊ុន​ TEHO-SBG​ Development​ Co.,​ Ltd.​ និង​ក៏​សុំ​លាឈប់​ទទួល​ងារ​ជា​ឧកញ៉ា​ផង​ដែរ​ ព្រមទាំង​សុំ​ជួយ​ចូលរួម​វិភាគទាន​ជា​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ការ​ប៉ះប៉ូវ​ព្យាបាល​របួស​ដល់​កញ្ញា​ សា​សា​ នៅ​ក្នុង​ករណី​កញ្ញា​ សា​សា​ និង​ក្រុម​គ្រួសារ​យោគយល់​ឈប់​ចោទប្រកាន់​ និង​សងសឹក​មក​លើ​រូប​លោក​ឧកញ៉ា​ ។​

​គេ​មិន​ទាន់​បានដឹង​ថា​ កញ្ញា​ សា​សា​ និង​ក្រុម​គ្រួសារ​របស់​កញ្ញា​ យល់​ឃើញ​និង​ឆ្លើយ​តប​យ៉ាងណា​ទៅ​នឹង​សំណើ​របស់​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ នោះ​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ ។​

​លោក​ សុខ​ ប៊ុ​ន​ ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ និង​មានទ្រព្យ​សម្បត្តិ​ ដែល​កាន់កាប់​ក្រុមហ៊ុន​ជំនួញ​ជា​ច្រើន​នោះ​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១០/៧៩៥​ ចុះ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១០​ ។​

​ដោយឡែក​ លោក​ អ៊ុត​ ធី​ ដែល​ជា​ឪពុក​របស់​កញ្ញា​ សា​សា​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១២/០៨៣​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ ៕​

Sok-Bun Sok-Bun-LetterOut-Thy

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.