ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ឯកឧត្តម​ តុ​ប​ សំ​ និង​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ និង​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ

​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នា​សម័យប្រជុំ​លើក​ទី​១​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​អាណត្តិ​ទី​២(​អាណត្តិ​ថ្មី​)​ទាំង​១១​នាក់​ កាលពី​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ ឯកឧត្តម​ តុ​ប​ សំ​ និង​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​អាណត្តិ​ថ្មី​ ដែល​មាន​រយៈពេល​៥​ឆ្នាំ​ ។​

​អនុលោម​តាម​មាត្រា​៨​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ គឺ​ប្រធាន​ និង​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ត្រូវ​ជ្រើសតាំង​ការ​បោះ​ឆ្នោត​ពី​សមាជិក​របស់​ខ្លួន​តាម​សំឡេង​ភាគច្រើន​ដាច់ខាត​ ដែល​ត្រូវធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​លើក​ទី​១​តាម​ការ​កោះ​អញ្ជើញ​របស់​សមាជិក​ដែល​មាន​វ័យចាស់​ជាងគេ​ ។​ ក្នុង​ករណី​បោះ​ឆ្នោត​លើក​ទី​១​ពុំ​បាន​សម្រេច​ ការ​បោះ​ឆ្នោត​លើក​ទី​២​ត្រូវ​យក​មតិ​ភាគច្រើន​ដោយ​ប្រៀប​ ។​

​សូម​បញ្ជាក់​ជូន​ថា​ សមាសភាព​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​អាណត្តិ​ទី​២(២០១៥-២០២០)​នេះ​ មាន​ចំនួន​១១​នាក់​  គឺ​ ៖​ ១-​ឯកឧត្តម​ តុ​ប​ សំ​,​ ២-​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​,​ ៣-​ឯកឧត្តម​ គុយ​ សុផល​,​ ៤-​ឯកឧត្តម​ លី​ ណា​រុន​,​ ៥-​លោក​ជំទាវ​ សោម​ គឹ​ម​សួគ៌​,​ ៦-​ឯកឧត្តម​ ហេង​វង្ស​ ប៊ុ​ន​ឆាត​,​ ៧-​ឯកឧត្តម​ ស៊ុ​យ​ ម៉ុង​លាង​,​ ៨-​ឯកឧត្តម​ កែវ​ រ៉េ​មី​,​ ៩-​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ (​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​)​ ១០-​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ និង​១១-​ឯកឧត្តម​ យ៉េ​ត​ ចរិយា​ ៕​

ACU-vote  ACU-vote-2ACU-vote-1 ACU-vote-3

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.