ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ព្រះមហាក្សត្រ​ព្រះ​រាជទាន​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ថ្នាក់​មហា​សេនា​ ជូន​ក្រុមហ៊ុនទូរស័ព្ទ​ Metfone​ និង​ឧត្តមសេនីយ៍​យួន​៥​នាក់

​យោង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ប្រោស​ព្រះ​រាជទាន​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេនា​ ជូន​ក្រុមហ៊ុនទូរស័ព្ទ​ Metfone​ ដែល​គេ​ស្គាល់​ថា​ ជា​ម៉ាក​ពាណិជ្ជ​របស់​ក្រុមហ៊ុន​ Viettel​ (Cambodia)​ Pte.,​ Ltd.​ ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​មេ​ឈ្មោះ​ Viettel​ Group​ របស់​ក្រសួងការពារជាតិ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ និង​ឧត្តមសេនីយ៍​វៀតណាម​ចំនួន​៥​នាក់​ទៀត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៥/៦១៧​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

Metfone-Letter

​ឧត្តមសេនីយ៍​វៀតណាម​ចំនួន​៥​នាក់​ដែល​ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេនា​ រួម​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ Metfone​ របស់​យួន​នោះ​ រួម​មាន​ ៖​ ១-​ឧត្តមសេនីយ៍ត្រី​ Vo​ Trong​ He​ ,​ ២-​ឧត្តមសេនីយ៍ត្រី​ Hoang​ Van​ Nghia​ ,​ ៣-​ឧត្តមសេនីយ៍ត្រី​ Chin​ Hong​ Minh​ ,​ ៤-​ឧត្តមសេនីយ៍ត្រី​ Chin​ Sun​ Manh​ និង​៥-​ឧត្តមសេនីយ៍ត្រី​ Thay​ Hong​ Linh​ ។​

​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​ និង​ទំហំ​នៃ​ការ​ជួយ​ស្ថាបនា​ការពារ​ជាតិខ្មែរ​ពី​សំណាក់​ក្រុមហ៊ុនទូរស័ព្ទ​ Metfone​ និង​ឧត្តមសេនីយ៍​វៀតណាម​ទាំង​៥​នាក់​នោះ​យ៉ាងណា​ទេ​ ទើប​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ប្រោស​ព្រះ​រាជទាន​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេនា​ បែប​នេះ​ ?​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.