ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

គ្រួសារ​មេបក្ស​កាន់អំណាច និង​មេបក្ស​ប្រឆាំង ជួបជុំ​ទទួលទាន​អាហារ​ពេល​ល្ងាច​រួមគ្នា​នៅ​កាំបូឌីយ៉ាណា​

​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​១១ ខែកក្កដា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ ក្រោម​ពាក្យស្លោក «​វប្បធម៌​សន្ទនា​» ក្រុមគ្រួសារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​នៅ​កម្ពុជា និង​ក្រុមគ្រួសារ​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា បានធ្វើ​ការជួបជុំ​ទទួលទាន​អាហារ​ពេល​ល្ងាច​រួមគ្នា​ដ៏​កម្រ​មួយ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ដែល​គេ​ស្គាល់​ថា មាន​លោក​ឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ជា​ថៅកែ​។ 

​ទាំង​ក្រុមគ្រួសារ​មេបក្ស​កាន់អំណាច ទាំង​ក្រុមគ្រួសារ​មេបក្ស​ប្រឆាំង​សុទ្ធតែ​មានការ​ចូលរួម​ពី​សំណាក់​កូនបង្កើត និង​កូនប្រសា​រៀងៗ​ខ្លួន​។​

​មិនទាន់មាន​ប្រភពព័ត៌មាន​ជាក់លាក់​ណាមួយ​បញ្ជាក់ថា តើ​ខាង​ក្រុមគ្រួសារ​មេបក្ស​កាន់អំណាច ឬ​ខាង​ក្រុមគ្រួសារ​មេបក្ស​ប្រឆាំង​ជា​អ្នក​ផ្តួចផ្តើម​គំនិត​មុនគេ ក្នុងការ​អញ្ជើញ​រៀបចំ​កម្មវិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​រួមគ្នា​រវាង​មេបក្ស​កាន់អំណាច និង​មេបក្ស​ប្រឆាំង ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ទាំង​២​គណបក្ស​ដ៏​កម្រ​នេះ ដើម្បី​បង្ហាញ​អំពី​លទ្ធផល​ផ្លែផ្កា​នៃ «​វប្បធម៌​សន្ទនា​» និង​ក៏​មិនទាន់​ដឹងថា តើ​ភាគី​ខាង​ណា​ជា​អ្នកចេញលុយ​ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​មួយពេល​ដ៏​មានតម្លៃ​នេះ​នៅឡើយ​ទេ​។​

​ពិធី​ជួបជុំ និង​ទទួលទាន​អាហារ​ពេល​ល្ងាច​រួមគ្នា​រវាង​មហា​គ្រួសារ​មេបក្ស​កាន់អំណាច និង​មហា​គ្រួសារ​មេបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ គឺ​ទទួលបាន​នូវ​ការចាប់អារម្មណ៍ និង​គាំទ្រ​ភាគច្រើន​លើសលប់​នៅក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​ខ្មែរ​៕​

Hun-Sen-Sam-Raingsy-selfie

Hun-Sen-Sam-Rainsy-families Hun-Sen-Sam-Rainsy-families-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.