ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បង្គាប់​ឲ្យ​ចៅហ្វាយខេត្ត​រតនគិរី​ អប់រំ​ ណែនាំ​ កែ​លម្អ​របៀបរបប​ធ្វើការ​របស់​អភិបាលក្រុង​បាន​លុង​

​ទោះបី​សំណុំរឿង​អសកម្ម​តាម​បណ្តឹង​របស់​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ចោទប្រកាន់​ទៅ​លើ​លោក​ អ៊ុ​ក​ សំ​អុល​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​បាន​លុង​ បាន​បែក​ខ្ចរខ្ចាយ​ដល់​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តរតនគិរី​ គឺ​ឯកឧត្តម​ ប៊ូ​ ឡាំ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ មាន​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ ក៏​ដោយ​ ក៏​នៅ​ទីបំផុត​ លោក​ អ៊ុ​ក​ សំ​អុល​ មិន​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ដកហូត​មុខ​តំណែង​ពី​អភិបាលក្រុង​បាន​លុង​នោះ​ទេ​ គឺ​បាន​ត្រឹម​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ចេញ​លិខិតផ្លូវការ​មួយ​លេខ​១១១៥​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្នើ​ឲ្យ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​ អប់រំ​ ណែនាំ​ឲ្យ​លោក​ អ៊ុ​ក​ សំ​អុល​ ធ្វើការ​កែ​លម្អ​របៀបរបប​ធ្វើការ​របស់​ខ្លួន​ឲ្យ​ល្អ​ឡើង​វិញ​ប៉ុណ្ណោះ​ ខណៈ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ចុះ​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ បញ្ជាក់​ថា​ លោក​ អ៊ុ​ក​ សំ​អុល​ តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ របស់​សាលាក្រុង​បាន​លុង​ ដោយ​បាន​អប់រំ​ ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​យកចិត្តទុកដាក់​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ និង​មិន​អនុញ្ញាត​ឲ្យ​យក​កម្រៃ​សេវា​លើស​ពី​ច្បាប់​កំណត់​ (Sic!)​ ។​

​លិខិត​របស់​ក្រសួងមហាផ្ទៃ​បាន​សង្កត់ធ្ងន់​ដែរ​ថា​ "​ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា​ លោក​ អ៊ុ​ក​ សំ​អុល​ អភិបាលក្រុង​បាន​លុង​ នៅ​តែ​មិន​បាន​អនុវត្តន៍​ត្រឹមត្រូវ​តាម​ការ​អប់រំ​ ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ និង​មិន​មានការ​កែប្រែ​អាកប្បកិរិយា​ឲ្យ​បាន​សម​ស្រប​ជា​អ្នកដឹកនាំ​ និង​បម្រើ​ប្រជាពលរដ្ឋ​ អភិបាលខេត្ត​ត្រូវធ្វើ​របាយការណ៍​ និង​លើក​សំណើសុំ​មក​ក្រសួងមហាផ្ទៃ​ ដើម្បី​ក្រសួង​ធ្វើការ​បញ្ចប់​មុខ​តំណែង​លោក​ អ៊ុ​ក​ សំ​អុល​ ពី​អភិបាលក្រុង​បាន​លុង​នៃ​ខេត្តរតនគិរី​ ។​ ក្រសួងមហាផ្ទៃ​នៅ​តែ​បន្ត​ពិនិត្យ​ និង​តាមដាន​ វាយតម្លៃ​អំពី​បញ្ហា​នេះ​ថែម​ទៀត​ ។​ "​ ។​

​លោក​ អ៊ុ​ក​ សំ​អុល​ ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​១២​ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង​បាន​លុង​ ខេត្តរតនគិរី​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៤៩៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ៕​

Thang-SavunSar-Kheng-LetterSar-Keng-letter1Ouk-Sam-Ol

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.