មិនមែនជាព្រះសង្ឃកម្ពុជាដែលនិមន្តបិណ្ឌបាតទេ តែជាព្រះសង្ឃចិនបិណ្ឌបាតបច្ច័យលុយកាក់នៅតាមទីសាធារណៈ និងតាមបណ្តាហាងនានានៅកម្ពុជា ឬអាចនិយាយបានថា ជាព្រះសង្ឃក្លែងក្លាយសម្រាប់ពុទ្ធសាសនិកជនខ្មែរ ហើយប្រជាពលរដ្ឋខ្មែរដែលជាពុទ្ធសាសនិកជនក៏កំពុងចាប់អារម្មណ៍ខ្លាំងទៅលើករណីនេះដែរ ដ្បិតព្រះសង្ឃចិននោះមិនអាចនិយាយភាសាខ្មែរបាន ប៉ុន្តែអាចនិយាយភាសាអង់គ្លេសខ្លះៗ និងចិនតែម្តង ។
ក្រៅពីមិនអាចនិយាយភាសាខ្មែរបាន គឺព្រះសង្ឃចិននោះបានគ្រងស្បង់ចីពរពីលើខោអាវ និងស្បែកជើងផ្ទុយស្រឡះពីព្រះសង្ឃខ្មែរនិមន្តបិណ្ឌបាត ។
សូមឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មេត្តាមានវិធានការចំពោះករណីព្រះសង្ឃចិនបិណ្ឌបាតបច្ច័យលុយកាក់នៅកម្ពុជា ដែលពុទ្ធសាសនិកជនខ្មែរកំពុងតែចាប់អារម្មណ៍ខ្លាំងនេះផង ៕
Is This A Monk? from John Weeks on Vimeo.