ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

អ្នកនយោបាយ​ជើង​ថ្មី​ សួន​ សេរីរ​ដ្ឋា​ ដែល​ក្លាយជា​ទណ្ឌិត​ ទទួល​បានការ​លើកលែងទោស​

​នៅ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ត្រាស់​បង្គាប់​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​ សួន​ សេរីរ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ តាម​អំណាច​សាលដីកា​ស្ថាពរ​លេខ​៣១"​ក្រ​II.​ប​"​ ចុះ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ របស់​សាលាឧទ្ធរណ៍​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៧០៨​ ចុះ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​

​លោក​ សួន​ សេរីរ​ដ្ឋា​ ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ និង​ជា​ពលរដ្ឋ​ខ្មែរ​-​អា​មេ​រិ​ក​ កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ ហើយ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​អនុញ្ញាត​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ជា​ផ្លូវការ​ កាលពី​ខែមីនា​ ឆ្នាំ​២០១៥​នោះ​ ធ្លាប់​ត្រូវ​បាន​ស្ថាប័ន​តុលាការ​វិនិច្ឆ័យ​សេចក្តី​ផ្តន្ទាទោស​ ពី​បទ​ញុះញង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ និង​រួមគំនិត​ក្បត់ជាតិ​ ដាក់​ពន្ធនាគារ​កំណត់​៧​ឆ្នាំ​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​៣១"​ក្រ​II.​ប​"​ ចុះ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ របស់​សាលាឧទ្ធរណ៍​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​ សួន​ សេរីរ​ដ្ឋា​ ដែល​ជា​អ្នកនយោបាយ​ជើង​ថ្មី​ តាម​សំណើ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ជើង​ថ្មី​រូប​នេះ​អាច​មានឱកាស​វិល​ត្រឡប់​មក​ដឹកនាំ​គណបក្ស​នយោបាយ​របស់​ខ្លួន​នៅ​កម្ពុជា​នោះ​ គឺ​ប្រាកដជា​មានការ​ទំនាក់ទំនង​ពិសេស​ណាមួយ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​នៅ​កម្ពុជា​មិន​ខាន​ឡើយ​ ៕​

Suon-Serey-Ratha

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.