ប្រិយមិត្តអ្នកលេង Facebook ដ៏ពេញនិយម បាននាំគ្នាបរិហាររិះគន់យ៉ាងធ្ងន់ៗទៅលើអ្នកលេង Facebook ប្រើប្រាស់ Account ឈ្មោះ Lica So ដែលបាន Post នៅក្នុង Timeline របស់ខ្លួនដោយប្រើពាក្យពេចន៍ថា "អរគុណបង ដែលបានលែងប្រពន្ធបង ហើយបងជ្រើសរើសយកអូន បងចាត់ទុកអូនដូចជាគ្រាប់ពេជ្រ My Honey !" ។
ការប្រើពាក្យពេចន៍របស់អ្នកលេង Facebook ដែលប្រើប្រាស់ Account ឈ្មោះ Lica So មានខ្លឹមសារមិនគប្បីខាងលើ បានធ្វើឲ្យប្រិយមិត្ត Facebook យ៉ាងច្រើនរិះគន់ទៅលើម្ចាស់ Account និងរូបស្ត្រីដែលបានឋិតនៅនែបនិត្យជាមួយបុរសម្នាក់ ក្នុងន័យសប្បាយចិត្តពេលទទួលបានជោគជ័យក្នុងសមរភូមិដណ្តើមប្តីរបស់គេ ដោយមិនយល់អំពីចិត្តស្រីដូចគ្នា ។
ក្រោយមក មានប្រិយមិត្តអ្នកលេង Facebook ដែលប្រើប្រាស់ Account ឈ្មោះ Meas Honey Sam បានចេញមុខ Post បំភ្លឺបញ្ជាក់ថា ៖ រូបភាពទាំងអស់នេះគឺជារូបថតប្តី-ប្រពន្ធស្របច្បាប់ពិតប្រាកដ ហើយឈ្មោះ Account ក៏ជារបស់ប្រពន្ធពិតៗ ។ ប៉ុន្តែរឿងដែលហួសចិត្តបំផុតនោះ គឺមានស្រីជើងល្អម្នាក់ជាជនទី៣ ដែលសាហាយស្មន់នឹងប្តីឈ្មោះ Kim Srun ។ ឥឡូវនេះ ប្តី-ប្រពន្ធត្រូវបានបែកបាក់គ្នាដោយសារស្នាដៃស្រីឆើតឈ្មោះ M.R.T(ជាឈ្មោះកំណត់ថ្មីដោយការិយាល័យនិពន្ធ) ហើយស្រីឆើតនោះបានបង្កើត Account Facebook ក្លែងក្លាយដាក់ឈ្មោះ និងរូបថតប្រពន្ធដើម សរសេរពាក្យពេចន៍ប្រតិដ្ឋទាំងអស់ ។ ចំណែកប្តីឈ្មោះ Kim Srun វិញពេលចាកចេញពីផ្ទះប្រពន្ធដើម ដោយលួចយករថយន្តមានឈ្មោះប្រពន្ធដើមតែម្នាក់គត់ទៅជាមួយ និងឥឡូវប៉ូលិសកំពុងតែស្វែងរកតាមចាប់ខ្លួនទៀតផង ។
ឈ្មោះ Kim Srun គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំការបំភ្លឺបញ្ជាក់បាននៅឡើយទេ គិតត្រឹមថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០១៥នេះ ពីព្រោះគ្មានប្រព័ន្ធទំនាក់ទំនង ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើការអះអាងរបស់ប្រិយមិត្តអ្នកលេង Facebook ដែលប្រើប្រាស់ Account ឈ្មោះ Meas Honey Sam ជារឿងពិត គឺមានន័យថា ស្ត្រីជាប្រពន្ធដើមក្លាយជាជនរងគ្រោះ ព្រោះតែស្ត្រីជនទី៣ជាអ្នកដណ្តើមប្តីគេ ហើយក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា សង្គ្រាមស្ត្រីដណ្តើមប្តីគេកំពុងផ្ទុះកក្រើក Facebook ៕