ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

កូនប្រុស​មេ​ ACU​ ២​នាក់​ដែល​ធ្វើ​ទាហាន​ ត្រូវ​បាន​តែងតាំង​ជា​សមាជិក​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​

​កូនប្រុស​របស់​ឯកឧត្តម​ បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​(​គជ​ប​ភ​)​ចំនួន​២​នាក់​ ដែល​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ គឺ​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ អត្តលេខ​២៣១៤៧៧​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រិ​ទ្ធ អត្តលេខ​២៣១៧០២​ ត្រូវ​បាន​តែងតាំង​ជា​សមាជិក​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៥/៦០៦​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​ (​គជ​ប​ភ​)​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ប្រធាន​ គឺ​មាន​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ ត្រូវជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ។​

​គួរ​រំលឹក​ជូន​ថា​ ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ អតីត​ជា​ប្រធាន​នាយកដ្ឋាន​ចារកម្ម​ និង​ស៊ើបអង្កេត​នៃ​លេខាធិការដ្ឋាន​ គជ​ប​ភ​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១១/២៩៦​ ចុះ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១១​ និង​ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រិ​ទ្ធ អតីត​ជា​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ នៃ​លេខាធិការដ្ឋាន​ គជ​ប​ភ​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​ជំនួយការ​របស់​ប្រធាន​ ACU​ ដែល​ជា​ឪពុក​របស់​ខ្លួន​ផ្ទាល់​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១១/២៩៦​ ចុះ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១១​ ៕​

Yintieng-Putheara-Letter1 Yintieng-Putheara-Letter

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.