មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវបានកំណត់នៅក្នុងប្រកាសលេខ៩៦២សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលប្រការ៣នៃប្រកាសនេះបានចែងថា "ប្រកាសនេះមានវិសាលភាពអនុវត្តន៍ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលជាសំណង់ ឬ/និងដីឋិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។" និងប្រការ៥នៃប្រកាសដដែលនេះបានចែងថា "ដោយអនុលោមតាមច្បាប់ជាធរមាន ពន្ធប្រថាប់ត្រាត្រូវបានកំណត់តាមអត្រា៤%នៃតម្លៃអចលនទ្រព្យដែលជាកម្មវត្ថុនៃការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ។ មូលដ្ឋានគិតពន្ធប្រថាប់ត្រាត្រូវបានកំណត់តាមលំដាប់អាទិភាព ដូចខាងក្រោម ៖១-តម្លៃអចលនទ្រព្យដែលត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ២-តម្លៃអចលនទ្រព្យដែលត្រូវបានកំណត់ក្នុងកិច្ចសន្យាផ្ទេរសិទ្ធិកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ឬលិខិតគតិយុត្តពាក់ព័ន្ធផ្សេងទៀតក្នុងករណីដែលមានតម្លៃស្មើ ឬខ្ពស់ជាងតម្លៃដែលមានចែងក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ ។" ។
ការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រានៅខេត្តស្ទឹងត្រែង ដែលជាឧបសម្ព័ន្ធទី១២នៃប្រកាសលេខ៩៦២សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រី ត្រូវបានកំណត់ជា៥ក្រុង-ស្រុក គឺ ៖ ១-ក្រុងស្ទឹងត្រែង, ២-ស្រុកថាឡាបរិវ៉ាត់, ៣-ស្រុកសេសាន, ៤-ស្រុកសៀមបូក និង៥-ស្រុកសៀមប៉ាង ។
សូមប្រិយមិត្តអ្នកអានមេត្តាស្វែងយល់អំពីតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រាក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដូចខាងក្រោម ៖