ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ល្បី​ថា​ ឧកញ៉ា​ សុខ​ ប៊ុ​ន​ ចាកចេញ​ទៅ​សិង្ហ​បុរី​ ខណៈ​កញ្ញា​ សា​សា​ បង្ហោះ​ស្នាម​របួស​ក្នុង​អំពើ​ហិង្សា​

​ប្រភព​ព័ត៌មាន​ដែល​គួរ​ជឿជាក់​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​កញ្ញា​ ឯក​ សុជាតា​ ហៅ​ សា​សា​ អតីត​ពិធី​ការិនី​ស្ថានីយ៍ទូរទស្សន៍​ CTN​ ដាក់​ពាក្យបណ្តឹង​ប្តឹង​ប្រឆាំង​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ នាយក​ក្រុមហ៊ុន​ សុខ​ ប៊ុ​ន​ គ្រុប​ (SBG)​ និង​ក្រុមហ៊ុន​វាយតម្លៃ​អចលនវត្ថុ​នៅ​កម្ពុជា​ ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​នាង​កាលពី​រាត្រី​ឈាន​ចូល​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៥​ ក្នុង​ក្លឹ​ប​មួយ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ ទៅ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ និង​ក្រោយ​ពី​ស្ថានភាព​សម្រុះសម្រួល​គ្នា​រវាង​ជន​បង្ក​និង​ជន​រង​គ្រោះ​មិន​ចេញ​ជា​លទ្ធផល​ផ្លែផ្កា​នោះ​ លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ដែល​ជា​ជនសង្ស័យ​ បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​សិង្ហ​បុរី​បាត់​ទៅ​ហើយ​ ខណៈ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​សាធារណៈ​ធ្វើការ​នាំ​ខ្លួន​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ មក​ប្រគល់​ឲ្យ​តុលាការ​ និង​ស្នាម​របួស​ច្រើន​កន្លែង​លើ​ក្បាល​ ផ្ទៃមុខ​ និង​ខ្លួនប្រាណ​របស់​កញ្ញា​ សា​សា​ ក្រោម​កណ្តាប់ដៃ​ និង​ជើង​របស់​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ នោះ​ ត្រូវ​បាន​គេ​ Post​ បង្ហោះ​ព្រោងព្រាត​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​មើលទៅ​គួរ​ឲ្យ​អាសូរ​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ និង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​បញ្ចេញមតិ​ថា​ បើ​ទោះបី​កញ្ញា​ សា​សា​ ជា​អតីត​សិល្ប​ការិនី​ចូល​ចិត្ត​សិច​ស៊ី​ និង​មានរឿង​អាស្រូវ​ខ្លះ​ បាន​ប្រព្រឹត្ត​ឆ្នាស់​ ឬ​ឆេវឆាវ​ ដាក់​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ និង​ក្រុម​អង្គរក្ស​យ៉ាងណា​ក៏​ដោយ​ ក៏​មិន​គួរ​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ អាង​ខ្លួន​ជា​អ្នកមាន​លុយកាក់​ ទ្រព្យសម្បត្តិ​ និង​អំណាច​ ព្រមទាំង​ឋិត​ក្នុង​អាកា​រៈ​ស្រវឹង​ទាំង​រាត្រី​ ប្រព្រឹត្ត​អំពើ​ហិង្សា​យ៉ាង​កំរោល​ទៅ​លើ​ស្ត្រីភេទ​ដូច្នេះ​ដែរ​ ហើយ​អំពើ​ហិង្សា​នេះ​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​មេត្តា​រង់ចាំ​តាមដាន​មើល​ទាំងអស់​គ្នា​បន្ត​ទៀត​ តើ​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ អាច​គេច​ ឬ​ពួន​សំងំ​លាក់ខ្លួន​រួច​ផុត​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​រហូត​ដល់​ផុត​អាជ្ញា​យុ​កាល​នៃ​ទោស​ ដូច​ករណី​លោក​ ឈូក​ បណ្ឌិត​ អតីត​អភិបាលក្រុង​បា​វិត​ ខេត្តស្វាយរៀង​ និង​លោក​ ម៉ី​ រ​ដ្ឋា​ នាយក​ក្រុមហ៊ុន​ Campas​ និង​អតីត​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ដើម្បី​ឲ្យ​ដីកា​របស់​តុលាការ​ក្លាយជា​ "​ក្រដាសអនាម័យ​"​ ដែរ​ឬទេ​ ?​ ៕​

Sok-Bun-Feet

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.