ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

​សំណុំរឿង​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​កញ្ញា​ សា​សា​ បាន​ធ្លាក់​ដល់​ដៃ​តុលាការ​ហើយ​(​មាន​ប្លង់​វី​ដេ​អូ​ថ្មី​)

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ នាយក​ក្រុមហ៊ុន​ សុខ​ ប៊ុ​ន​ គ្រុប​ (SBG)​ និង​ក្រុមហ៊ុន​វាយតម្លៃ​អចលនវត្ថុ​នៅ​កម្ពុជា​ ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​កាលពី​រាត្រី​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៥​ ក្នុង​ក្លឹ​ប​មួយ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ ទៅ​លើ​កញ្ញា​ សា​សា​ អតីត​ពិធី​ការិនី​ស្ថានីយ៍ទូរទស្សន៍​ CTN​ នោះ​ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​ ។​

​ព័ត៌មាន​ពី​មន្ត្រី​ដដែល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ក្រោយ​មាន​អំពើ​ហិង្សា​វាយតប់​យ៉ាង​ចាស់ដៃ​ រហូត​បណ្តាល​ឲ្យ​របូត​សម្លៀក​បំពាក់​របស់​កញ្ញា​ សា​សា​ បង្ក​ដោយ​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ នោះ​កើតឡើង​ កញ្ញា​ សា​សា​ ជា​ជន​រង​គ្រោះ​ បាន​ដាក់​ពាក្យបណ្តឹង​មក​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ជា​ជនសង្ស័យ​ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​តាម​នីតិវិធី​ ប៉ុន្តែ​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ មិន​ព្រម​ចូលខ្លួន​មក​បំភ្លឺ​សមត្ថកិច្ច​ឡើយ​ បែរជា​ពឹងពាក់​អ្នកមាន​អំណាច​នានា​ឲ្យ​ជួយ​សម្រុះសម្រួល​ជាមួយ​កញ្ញា​ សា​សា​ ជា​ម្ចាស់​បណ្តឹង​ទៅ​វិញ​ ។​ ដោយ​កញ្ញា​ សា​សា​ ជា​ម្ចាស់​បណ្តឹង​មិន​ព្រម​សម្រុះសម្រួល​ជាមួយ​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ទើប​សមត្ថកិច្ច​សម្រេច​បញ្ជូន​សំណុំរឿង​ក្តី​នេះ​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តែ​ម្តង​ ។​

​យោង​តាម​ប្លង់​ Video​ Clip​ ជា​ព័ស្តុតាង​បឋម​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ នៅ​កន្លែង​កើតហេតុ​ កញ្ញា​ សា​សា​ បាន​គប់​ទូរស័ព្ទ​ទៅ​លើ​បុរស​ម្នាក់​ដែល​សង្ស័យ​ជា​អង្គរក្ស​របស់​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ និង​បន្ទាប់​មក​ ទើប​លេច​ចេញ​សកម្មភាព​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ប្រព្រឹត្ត​អំពើ​ហិង្សា​យ៉ាង​ចាស់ដៃ​ទៅ​លើ​កញ្ញា​ សា​សា​ បង្ក​ជា​រឿងហេតុ​កើតឡើង​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ជា​ជនសង្ស័យ​ និង​ពី​កញ្ញា​ សា​សា​ ជាដើម​បណ្តឹងបន្ថែម​បាន​នៅឡើយ​ទេ​ គិត​ត្រឹម​វេលា​ល្ងាច​នា​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ ។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​រង់ចាំ​តាមដាន​មើល​ទាំងអស់​គ្នា​បន្ត​ទៀត​ តើ​លោក​ឧកញ៉ា​មាន​រូបរាង​សង្ហា​ សុខ​ ប៊ុ​ន​ អាច​គេចខ្លួន​ផុត​ពី​ទម្ងន់​នៃ​បណ្តឹង​របស់​កញ្ញា​ សា​សា​ ដែល​ល្បី​ថា​មាន​ខ្នងបង្អែក​រឹង​មាំ​ដែរ​នោះ​បាន​ឬទេ​ ?​ ៕​

Sok-Bun

 

ប្លង់វីដេអូថ្មីអំពី សាសា អតីតពិធីការិនី CTN ទទួលរងទង្វើវ៉ៃដំយ៉ាងព្រៃផ្សៃពីឧកញ៉ា សុខ ប៊ុនសាសា បានគប់ទូរស័ព្ទលើអង្គរក្សរបស់ឧកញ៉ា ដោយសារនាងខឹងអង្គរក្សរបស់ឧកញ៉ានោះ ជេរម៉ែគាត់ នេះបើតាមការលើកឡើងរបស់សាសា។

Posted by Sharing for Cambodia on Wednesday, July 8, 2015

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.