កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតមន្ត្រីជំនិតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យធ្វើជាទីប្រឹក្សាផ្ទាល់របស់ខ្លួន ក្នុងនាមជាប្រធានគណបក្សនយោបាយកាន់កាប់អំណាចនៅកម្ពុជា ។
គួរបញ្ជាក់ជូនដែរថា លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ក្រោយចាកចេញពីការដង្ហែតាមសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ រួចមក ក៏ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៤/១៣៤២ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ៕