យោងតាមសំណើរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ជាប្រមុខ បានសម្រេចតែងតាំងក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា(ស.ហ.ក)ថ្មីចំនួន៥នាក់ ដោយអនុក្រឹត្យលេខ៦៥៦អនក្រ.តត ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ដែលមានសមាសភាពដូចតទៅ ៖
១-ឯកឧត្តម ជា ចាន់តូ តំណាងធនាគារជាតិនៃកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាល បន្ថែមលើមុខងារបច្ចុប្បន្ន ។
២-ឯកឧត្តម ប៉ែន ពេជ្រសាលី តំណាងក្រសួងយុត្តិធម៌ ជាសមាជិកក្រុមប្រឹក្សាភិបាល បន្ថែមលើមុខងារបច្ចុប្បន្ន ។
៣-ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិកក្រុមប្រឹក្សាភិបាល បន្ថែមលើមុខងារបច្ចុប្បន្ន ។
៤-លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា តំណាងក្រសួងមហាផ្ទៃ ជាសមាជិកក្រុមប្រឹក្សាភិបាល បន្ថែមលើមុខងារបច្ចុប្បន្ន ។
៥-ឯកឧត្តម ម៉ី វ៉ាន់ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសមាជិកក្រុមប្រឹក្សាភិបាល បន្ថែមលើមុខងារបច្ចុប្បន្ន ៕