ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ផ្កាយ​១​ ជួន​ ណា​រិ​ន្ទ​ ត្រូវ​បាន​តែងតាំង​មុខងារ​បន្ថែម​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​

​លោក​ឧត្តមសេនីយ៍ត្រី​ ជួន​ ណា​រិ​ន្ទ​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៣៥០២​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​បាន​តែងតាំង​មុខងារ​បន្ថែម​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៣៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

​ការណ៍​ដែល​លោក​ផ្កាយ​១​ប៉ូលិស​ ជួន​ ណា​រិ​ន្ទ​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​នេះ​ គឺ​មិន​យក​ប្រាក់បៀវត្សរ៍​ឡើយ​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ ជួន​ ណា​រិ​ន្ទ​ អតីត​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ ដែល​ល្បីឈ្មោះ​បន្ទាប់​ពី​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បំបែកសំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ហើយ​បាន​ធ្វើការ​ចាប់ខ្លួន​ក្រុម​អង្គរក្ស​លោក​ឧត្តមសេនីយ៍ទោ​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជា​បន្តបន្ទាប់​ ដោយ​ចោទប្រកាន់​ថា​ បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ តាម​បញ្ជា​របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ នោះ​ ទទួល​បានការ​តែងតាំង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ខែមេសា​ឆ្នាំ​២០១៥​កន្លង​ទៅ​ ៕​

Chuon-Narin Chuon-Narin-Leeter

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.